រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងចរាចរណ៍ផ្លូវទឹក និងទប់ស្កាត់ការសាងសង់សំណង់ផ្ទះបណ្តែតទឹក

0

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ច ប្រជុំ ស្តីពីការគ្រប់គ្រងចរាចរណ៍ផ្លូវទឹក និងការទប់ស្កាត់ការសាង សង់សំណង់ផ្ទះបណ្តែតទឹកនៅក្នុងខេត្តព្រះសីហនុ ក្រោមអធិបតី ភាពលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងមានការចូល រួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន ។
កិច្ចប្រជុំបានលើកយករប្រៀបវារៈចំនួន០៧ មកពិភាក្សា៖
១.វិធានការគ្រប់គ្រងចរាចរណ៍ផ្លូវទឹកលើជលយាន ។
២.វិធានការគ្រប់គ្រងយានដ្ឋាន ជួសជុលកែច្នៃ តំឡើងមធ្យោបាយដឹកជញ្ជួនផ្លូវទឹក និងផ្លូវគោក( លិខិតអនុញ្ញាតបើកយានដ្ឋាន…) ។
៣.ផ្សព្វ ផ្សាយពីបទដ្ឋានបច្ចេកទេសតម្លើង និងកែច្នៃមធ្យោយបាយដឹកជញ្ជួនផ្លូវទឹក និងផ្លូវគោក (មាត្រដ្ឋានមធ្យោបាយធ្វើដំណើរផ្លូវទឹក និងផ្លូវគោកជាដើម) ។
៤.គោលការណ៍ច្បាប់ក្នុងការចេញលិខិត អនុញ្ញាតលើជលយានកែច្នៃឲ្យចរាចរណ៍លើទឹក និងផ្លូវថ្នល់ ។
៥.បង្កើតក្រុមការងារចុះត្រួតពិនិត្យយានដ្ឋានជួសជុលកែច្នៃ តំឡើង មធ្យោបាយចរាចរណ៍ផ្លូវទឹក និងផ្លូវគោក ។
៦.វិធានការទប់ស្កាត់ការសាងសង់សំណង់ផ្ទះបណ្តែតទឹក ។
៧.ការពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព ។

លោក ជាវ វិជ្ជាក់ បានបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរធ្វើដំណើរផ្លូវទឹក ផ្លូវគោក មានសុវត្ថិភាព យើងត្រូវរឹតបណ្តឹងលក្ខណៈបច្ចេកទេសជលយានផ្លូវទឹក ផ្លូវគោក បង្ការទប់ស្កាត់ហានិភ័យកើតឡើង និងចូលរួ មកែលម្អសោភណ្ឌភាពតំបន់រម្យណីយដ្ឋានទេសចរណ៍ឲ្យកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ។ក្រោយកិច្ចពិភាក្សា លោក ជាវ វិជ្ជាក់ បានដាក់កំណត់នូវវិធានការណ៏សំខាន់បីចំណុចសំខាៗសំរាប់អនុវត្តបន្ត៖
១.ម្ចាស់ទូកបណ្តែតចល័តលួចធ្វើអាជីកម្មដឹកភ្ញៀវទេសចររបស់ជនជាតិ Italy ត្រូវបទអាជីវកម្មទាំងស្រុង។
២.បង្កើតគណៈកម្មការចម្រុះត្រួវពិនិត្យតាមយានដ្ឋាន ឬជលយាននៅទូទាំងខេត្ត។
៣.ពិនិត្យរៀបចំការអំពីការចតទូកទេសចរដើម្បីចៀសវាងកុំអោយមានភាពអនាធិបតេយ្យ៕