ថវិការមូលនិធិ​មហាគ្រួសារកងរាជអាវុធហត្ថ ជាង៤០លានរៀល ត្រូវបានប្រគល់ជូនដល់ដៃ គ្រួសារសពមន្ត្រីអាវុធហត្ថ នៅខេត្តព្រះវិហារ!

0

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៨ បានដឹកនាំសហការី នាំយកថវិការបស់មូលនិធិ​មហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន៤១,២៧៧,០០០លានរៀល ទៅជួយឧបត្ថម្ភជូនដល់ដៃ ក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី ហេង វិបុល ដែលបានទទួលមរណភាព ដោយសាររោគគារពាធ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ បានពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះគ្រួសារសព លោកវរៈសេនីយ៍ត្រី ហេង វិបុល នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយរោគគាពាធ។

ឯកឧត្តម បានបញ្ជាក់ថា ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ពីសប្បុរសធម៌ របស់អស់ឯកឧត្តម អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត បានចូលរួមបរិច្ចាកថវិការផ្ទាល់ខ្លួន ដោយក្នុងនោះ ថវិការចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់​របស់ ​នាយឧត្តមសេនីយ៍ សៅ សុខា និងមួយចំនួនទៀតជាថវិការមូលនិធិមហាគ្រួសារ​កងរាជអាវុធហត្ថ ក្រោមគំនិតផ្តួចផ្តើមរបស់ ​នាយឧត្តមសេនីយ៍ សៅ សុខា និងក្រោមការយកចិត្តទុកដាក់ផ្ទាល់ ពីសំណាក់​ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែល​ឯកឧត្តមទាំងពីរ តែងតែគិតគូអំពីសុខទុក្ខ របស់បងប្អូន​កងរាជអាវុធហត្ថ នៅពេលដែលជួបទុក្ខលំបាកផងដែរ៕សួនលីណា