សហភាពសហព័ន្ឋបណ្តាញផ្សព្វផ្សាយអាស៊ានទូរទស្សន៍ កាសែត ចូលរួមសិក្ខាសាលាស្តីពីតួនាទីសហការ ជាមួយស្ថាប័ន្ឋអន្តរាគមន៍ពិសេស

0

ប៉ាតាយ៉ាៈ ប្រទេសថៃ ៖ លោក សុខ សុវណ្ណ អនុប្រធានអគ្គលេខាធិការបណ្តាញផ្សព្វផ្សាយអាស៊ាន ( ហៅ​កាត់ UMA ) បានដឹកនាំអ្នកសារព័ត៌មាន ដែលជាសមាជិកបណ្តាញផ្សព្វសផ្សាយអាស៊ាន ចំនួន១២នាក់ មានទូរទស្សន៍កាសែត វិទ្យុ ចូលរួមសិក្ខាសាលា ស្តីកិច្ចសហការជាមួយអង្គភាព អន្តរាគមន៍បទល្មើស​ពិសេស ហៅកាត់ DSI  នៅសណ្ឋាគារ PARIMA HOTEL ស្ថិតនៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ  ដែលបានធ្វើឡើងក្នុងរយះពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី ២១ដល់ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ ២០១៨។

អង្គភាព អន្តរាគមន៍បទល្មើស​ពិសេស ហៅកាត់ DSI  បានបើកសិក្ខាសាលាផ្តោតចំនួន ៣ ចំនុច ទី១ រួមគ្នា ទប់ស្កាត់ការពារការជួញដូរមនុស្សឆ្លងដែន ទី២ ការពារទប់ស្កាត់ការប្រើប្រាស់កំលាំងពលកម្មកុមារ និងក្មេង សុំទាននៅក្នុងប្រទេស ទី៣ ការជួញដូរផ្លូវភេទ  គោលបំណងនៃសិក្ខាសាលាគឺរួមកិច្ចសហការរវាងប្រទេស នីមួយៗ ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ ផ្តល់ព័ត៌មានដល់អង្គភាពអន្តរាគមន៍បទល្មើសពិសេស  ដើម្បីបើកការស៊ើប អង្កេតចាត់វិធានការជួយអន្តរាគមន៍ដល់ជនរងគ្រោះ ។

នៅក្នុងសិក្ខាសាលាបានលើកឡើងពីសេចក្តីព្រួយបារម្ភណ៍ ចំពោះក្មេងសុំទានដែលកំពុងតែធ្វើសកម្មភាព នៅក្នុងប្រទេសថៃ ដោយមានបងធំ នៅពីក្រោយខ្នងចាំបង្គាប់បញ្ជា បង្ខិតបង្ខំកំលាំងពលកម្មកុមារ ឲ្យសុំ​ទានដើម្បីបំរើផលប្រយោជន៍របស់ខ្លួន ក្នុងនោះក្មេងៗទាំងនោះមានការធ្វើទារុណកម្ម រហូតកាត់អាវះយុវះ របស់កុមារ ធ្វើឲ្យកុមារប្រឈមនឹងគ្រោះថ្នាក់ ទើបសសំណូមពរឲ្យសមាជិក DSI ទូរទាំងពិភពនៅតាម​ប្រទេស សហការជាមួយសមត្ថកិច្ចនៃប្រទេសនីមួយៗ ដើម្បីជួយអន្តរាគមន៍ ។

ចំណែកការជួញដូរផ្លូវភេទ ស្រ្តីបរទេសជាច្រើន ប្រឈមនិងគ្រោះថ្នាក់ ដោយសារតែជីវភាពក្រីក្រ ឬតាម​រយះមេខ្យល់ និងមិត្តភ័ក្ក  ត្រូវបានម្ចាស់អជីវកម្មបង្ខិតបង្ខំ កាក់ខាំង ដកហូតប៉ាស្ព័រទុក ធ្វើទារុណកម្ម បង្ខំ​ឲ្យទទួល​ភ្ញៀវដើម្បី ដោះបំណុល ជាពិសេសក្មេងស្រីអាយុ១២ឆ្នាំ ទៅ១៨ឆ្នាំ  ម្ចាស់អជីវកម្មនិងត្រូវទទួល​ទោសតាមច្បាប់ បាន សំណូមពរឲ្យសមាជិកផ្តល់ព័ត៌មាន ជូនដល់សមត្ថកិច្ច អង្គភាពបង្រ្កាបបទល្មើស​ពិសេស។

រីឯការជួញដូរមនុស្ស កម្មករជាច្រើននាក់ ត្រូវបានរងគ្រោះ តាមរយះចុះទូកនេសាទ នៅក្នុងសមុទ្រ ដោយ ការកាក់ខាំងមិនអោយឡើងគោគ និងវិលត្រឡប់មកស្រុកកំណើត ដោយការដកហូតប៉ាស្ព័រ ជាពិសេស​ជនបរទេស ដែលមកពីប្រទេសនានា  រួមទាំងនៅតាមរោងចក្រសហគ្រាស និងទីតាំងបំរើការងារមួយចំនួន ដែលកេងប្រវ័ញ្ចលើពលកម្ម ដែលមានករណីប្រាសចាកពីច្បាប់។   ដោយ  ប៊ុន  រដ្ឋា