ក្លឹបឌីស្កូដ៏ល្បីឈ្មោះកណ្តាលទីក្រុងព្រះសីហនុ ត្រូវអគ្គីភ័យឆាបឆេះ ទាំងបណ្តាលកណ្តាលរាត្រី ធ្វើអោយអ្នកទៅកសាន្តរត់ចេញប្រសេកប្រសាចទាំងព្រលឹងចុងសក់

0

ខេត្តព្រះសីហនុ៖ មានករណីអគ្គីភ័យឆាបឆេះក្លឹបកំសាន្តLV ដ៏ល្បីនៅសង្កាត់លេខ៤ក្រុងព្រះសីហនុ នាម៉ោង12រំលងអាធ្រាត្រចូលថ្ងៃទី២២កុម្ភៈ២០១៨នេះ។
ហេតុការណ៍នេះបានកើតឡើងបណ្តាលអោយបុរសម្នាក់ ឈ្មោះ វេហា ជាតារាចំរៀងក្នុងក្លឹបLVរងរបួសធ្ងន់ ។

ពេលកើតហេតុក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានយកទៅសង្ក្គ្រោះដែរតែបន្ទាប់ឮប្រភពថាបាបនបញ្ជូនទៅភ្នំពេញហើយ។

បើយោងតាមសេចក្តីរាយការណ៍មកថា សមត្ថកិច្ចបានព្យាយាមជួយសង្គ្រោះភ្លាមៗនោះដែរ។
មូលហេតុដែលបណ្តាលអោយមានអគ្គីភ័យបែបនេះតាមការសន្និដ្ឋានបឋមថាបណ្តាលមកពីទុស្សេខ្សែភ្លើង។
ហើយប្រភពព័ត៌មានមួយបានអោយដឹងថា មានគេស្រែកហៅជនគ្រោះដែរ តែជនរងគ្រោះកំពុងបត់ជើងក្នុងបន្ទប់ទឹក ដោយគិតថាទុស្សេធម្មតាទើបចេញមិនទាន់បណ្តាលអោយរងគ្រោះធ្ងន់បែបនេះ។
ដោយឡែកទំំហំនៃការខូចខាតមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ។