អាគារសិក្សារល្អ១ខ្នង៣បន្ទប់និងសមិទ្ធផលផ្សេងទៀតរបស់អង្គការ ហ្គូដណេប៊ឺសកម្ពុជាផ្ដល់ជូនសិស្សានុសិស្សនិងពលរដ្ឋ ជាប្រយោជន៍សាធារណះក្នុងឃុំសូភីស្រុកអូរជ្រៅ

0

បន្ទាយមានជ័យ៖ គិតចាប់ពីខែមករា រហូតមកដល់ខែធ្នូ២០១៧ អាគារសិក្សារល្អ១ខ្នង៣បន្ទប់(បំពាក់កុំព្យូទ័រ បន្ទប់បណ្ណាល័យ បន្ទប់ប្រជុំយុវជន) និងសមិទ្ធផលផ្សេងទៀតរួមមានស្រះទឹកសហគមន៍ ប្រពន្ធទឹកស្អាត កម្មវិធីគាំពារកុមារ របស់អង្គការ ហ្គូដណេប៊ឺសកម្ពុជា ត្រូវបានសម្ពោធដាក់ផ្ដល់ជូនសិស្សានុសិស្សនិងពលរដ្ឋ សិក្សានិងប្រើប្រាស់ជាប្រយោជន៍សាធារណះក្នុងឃុំសូភីស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២១ គម្ភះ ២០១៨។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ មន្ទីរអង្គភាពជំវិញស្រុក សិស្សានុសិស្សនិង ពលរដ្ឋ សាទរទទួលសមិទ្ធផលនេះទុកជាប្រយោជន៍សាធារណះ និងការបង្កើនជីវភាពគ្រួសារ។
លោក ពេញ សារ៉ូ ប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍន៍សហគមន៍សូភី ប្រាប់ថា៖ សកម្មភាព ១២ខែ ក្នុងឆ្នាំ២០១៧ របស់អង្គការ ហ្គូដណេប៊ឺសកម្ពុជាមានកម្មវិធីធំៗចំនួន៨ ដែលជាកម្មវិធីសំខាន់ៗដូចជា ស្ថាបនាអណ្ដូងខួង២ ប្រើសូឡា ដោយថាមពលពន្លឺព្រះអាទិត្យ នៅភូមិបឹងខ្ទុំ ស្ដាស្រះសហគមន៍១បណ្ដោយ ១៣៦មែត្រគុណនិង ៣៤មែត្រ ជម្រៅ៣មែត្រ តម្លើងស្ថានីយ៍ប្រពន្ធចែកចាយទឹកស្អាត ទំហំ៨មែត្រគុណ៤មែត្រ ។កុមារ៧០៣បាន់ ត្រូវបានជូនក្នុង១ខែម្នាក់១៥ដុល្លា រយះពេល១ឆ្នាំ សម្រាប់ទ្រទ្រង់សុខភាពកុមារក្នុងសហគមន៍។ សាង់សង់ អាគារសិក្សារល្អ១ខ្នង៣ បន្ទប់ (បំពាក់កុំព្យូទ័រ បន្ទប់បណ្ណាល័យ បន្ទប់ប្រជុំយុវជន) ។សហការជាមួយ ការិយាល័យជំនាញ ក្នុងមូដ្ឋាន បង្កើតសហគមន៍កសិកម្មចំនួន២ មានសមាជិក ២៤៣នាក់ មានភាគហ៊ុនចំនួន៤៦៩ ដែលស្មើនិងថវិការ ៥៨៦២.៥០ដុល្លា។
លោក ពេញ សារ៉ូ បន្ថែមថាក្នុងឆ្នាំ២០១៨ អង្គការ ហ្គូដណេប៊ឺសកម្ពុជា មានផែនការបន្តដែលមាន៨កម្មវិធីទៀត សម្រាប់ផ្ដល់ជូនក្នុងស្រុកនេះដូចជា ១កម្មវិធីសម្រាប់គាំពារកុមារ ២កម្មវិធីអប់រំសិក្សា ៣កម្មវិធីសុខភាព ៤កម្មវិធីទឹកស្អាត អនាម័យ ៥កម្មវិធីរកប្រាក់ចំនូល ៦ការក៍សាងភាពជាដៃគូរជាមួយសហគមន៍និងស្ថាប័ណពាក់ពន្ធ ៧ការស្វែងរកមតិគាំទ្រ និង៨ការយល់ដឹងពីបរិស្ដានក្នុងសហគម៍។
លោក ជេក យុនរ៉ូ នាយកអង្គការ ហ្គូដណេប៊ឺសអន្តរជាតិប្រចាំកម្ពុជា និយាយថា៖ អង្គការ ហ្គូដណេប៊ឺសអន្តរជាតិ ជាអង្គការទទួលបានងារជាអ្នកប្រឹក្សាទូទៅ ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងអង្គការសហប្រជាជាតិ ។អង្គការនេះបង្កើតគម្រោងកម្មវិធីមុនគេនៅនៅប្រទេកូរេខាងត្បូងក្នុងឆ្នាំ១៩៩២ បច្ចុប្បន្ន ពង្រើកជុំវិញពិភពលោក មានចំនួន៣៥ប្រទេស។
លោក ជេក យុនរ៉ូ ថ្លែងទៀតថា៖ អង្គការដំណើរការទៅបានដោយមានការឧបត្ថមពីមូលនិធិ ប្រទេសកូរេ ជប៉ុន និងសហរដ្ឋអាមេរិក ។លោក សង្ឃឹមថារាល់សកម្មភាពក្នុងកម្មវិធី សិស្សនិងពលរដ្ឋ និងទទួលសាទរ ព្រោះជាប្រយោជន៍ផ្ទាល់ខ្លួននិងសង្គម។
លោក អ៊ុំ រាត្រី អភិបាលរងខេត្ត បន្ទាយមានជ័យសាទរនិងថ្លែងអំណរគុណ ចំពោះអង្គការ ហ្គូដណេប៊ឺសកម្ពុជា និងប្រទេសផ្ដល់មូលនិធិគាំទ្រ ដែលបានផ្ដល់សមិទ្ធផល ជាច្រើនសម្រាប់ជាប្រយោជន៍សាធារណះ លោកជឿជាក់ថាក្រោយសម្ពោធរាល់សមិទ្ធផលប្រគល់ជូនសិស្សនិងពលរដ្ឋ អ្នកទាំអស់គ្នានិងចេះថែរក្សា ដើម្បីបានប្រើប្រាស់យូរអង្វែង៕ដោយ៖ ឃិន គន្ធា