បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន!

0

ព្រះវិហារ កម្លាំងអាវុធហត្ថខេត្ត សហការណ៍ជាមួយអាវុធហត្ថក្រុងព្រះវិហារ កាលពីវេលាម៉ោង៣.៥៣នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នឹងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិគោគបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធី សាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងរឹបអូសបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន៧កញ្ជប់ ទម្ងន់២,៩៩ក្រាម, កាបូបដៃ១, ទូរស័ព្ទ២គ្រឿង, លុយខ្មែរចំនួន១៥ម៉ឺនរៀល សម្ភារៈសម្រាប់វេចខ្ចប់ ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ នៃមន្ទីរយុត្តិធម៌ខេត្តចងក្រងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕សួនលីណា