អាជ្ញាធរផ្តើមសាងសង់រង្វង់មូលប៉ោយប៉ែតថ្មីធំស្កឹមស្កៃជំនួសសំណង់ចាស់ ហើយត្រូវយកខ្លោងទ្វារប្រាសាទកំពូល៣មកដាក់

0

បន្ទាយមានជ័យ:មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំងសប្បុរសជនបានចាប់ផ្តើមអោយក្រុមជាងសំណង់បញ្ចុះបឋមសិលាសាងសង់រង្វង់មូលប៉ោយប៉ែតដែលធំស្កឹមស្កៃ ជំនួសសំណង់សួនច្បារនិងសំណង់ចាស់ ។ពិធីនោះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ភរិយាឯ/ឧ ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន។
លោក សាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែតថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រង្វង់មូលប៉ោយប៉ែតកាលពីល្ងាចថ្ងៃទី២៣ខែកុម្ភ:នៅត្រង់រង្វង់មូលប៉ោយប៉ែតស្ថិតនៅជាប់មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាភូមិ-សង្កាត់-ក្រុងប៉ោយប៉ែតនេះ កាលក្រោយឆ្នាំ១៩៧៩ ជាសមរភូមិប្រយុទ្ធប្រឈមនឹងគ្រាប់យុទ្ធភ័ណ្ឌ គ្រាប់មីន ហើយឈរជើងដោយកងទ័ពនិងនគរបាល A A A(A3) ។ដល់ឆ្នាំ១៩៩១ អតីតរដ្ឋាភិបាលរបបរដ្ឋកម្ពុជា អគ្គភស្តុភារនៃក្រសួងការពារជាតិបានរៀបចំតំបន់ប៉ោយប៉ែត រួមទាំងច្រកទ្វារព្រំដែន ផ្លូវជាតិលេខ៥,ផ្លូវដែក ស្ពានព្រំដែនជាតំបន់អភិវឌ្ឍន៍ ។
ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបា៉រីសស្តីពីកម្ពុជានាថ្ងៃទី៣០តុលា១៩៩១ ដល់នៅឆ្នាំ១៩៩២ អគ្គភស្តុភារនៃក្រសួងការពារជាតិបានបង្កើតគណ:កម្មការបែងចែក វាស់បែងដីលក់ជូនពលរដ្ឋដែលមានបំណងទៅតាំងលំនៅ ប្រកបរបររកសុីនៅតំបន់ព្រំដែននេះ ហើយក៏បានបង្កើតនិងសាងសង់ផ្សារថ្មីមួយឈ្មោះ “ផ្សារអគ្គ” និងក៏បាមកសាងរង្វង់មូលប៉ោយប៉ែតដោយមានកសាងរូបព្រះវិស្ណុ១អង្គត្រង់កណ្តាលទុកជាទីលម្អនិងសក្ការ:បូជា និងតមកក៏មានការសាងសង់ខ្លោងទ្វារប្រាសាទកំពូល៣ក្បែរស្ពានព្រំដែនអូរជ្រៅផងដែរ។
លោក សាន ស៊ានហូ និយាយបន្តថា: ឆ្លងកាត់របត់ប្រវត្តិសាស្ត្រនិងនយោបាយពីសង្គ្រាម ចុងក្រោយនេះ រឹងរឹតតែរីកចម្រើននិងទំនើបទាន់សម័យនោះ រាជរដ្ឋាភិបាលតាមរយ:ក្រសួងមហាផ្ទៃបានសម្រេចកសាងអោយកសាងអគារការិយាល័យធ្វើការនិងអគារអ្នកដំណើរថ្មីដ៏ខ្ពស់និងធំស្កឹមស្កៃនៃច្រកទ្វារព្រំរំដែនអន្តរជាតិប៉ោយប៉ែតអោយប្រហាក់ប្រហែលនឹងច្រកព្រំដែនខ្លងលឹករបស់ថៃដែរហើយដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងឥស្សរជនបានអញ្ជើញបញ្ចុះបឋមសិលាសាងសង់កាលពីវុងឆ្នាំ២០១៧ កន្លងមកនោះ ទើបចាំបាច់ត្រូវរុះរើអគារទីស្នាក់ការច្រកទ្វារដែលស្ថាបនាក្រោមឥណទានធនាគារអភិវឌ្ឍន៍អាសុី(ADB ) និងខ្លោងទ្វារប្រាសាទកំពូល៣ ចេញ។
លោកបន្តថា ហេតុនេះ អាជ្ញាធរចាំបាច់កសាងរង្វង់មូលថ្មីហៅ”រង្វង់មូលឋានសួគ៍ ” ដែលជាគំនិតផ្តួចផ្តើមរបស់លោក និងបានទទួលអនុសាសន៍ណែនាំពីឯ/ឧ សួន បវរ អភិបាលខេត្តបន្ទាុយមានជ័យ ទើបរដ្ឋបាលក្រុងនឹងត្រូវរំកិលសំណង់ប្រាសាទខ្លោងទ្វារទ្កំពូល៣ ពីទីតាំងចាស់មកតម្កល់ទុកត្រង់ទីតាំងរង្វង់មូនេះ ។ប៉ុន្តែដើម្បីអោយសំណង់នេះស័ក្តិសមនិងមានអត្ថន័យគ្រប់វិស័យ ទើបចាំបាច់កសាងរង្វង់មូលថ្មី ធំខ្ពស់ស្កឹមស្កៃ ហើយអោយរត់ភ្លើងរត់ពីក្រោមផហទៀត។
សំណង់រង្វង់មូលនេះ អាចចំណាយថវិកាប្រមាណ០,៥លានដុល្លាសរអា ហើយចំណាយពេលសាងសង់៦ខែ។ ក្នុងគម្រោង សំណង់ទាំងនេះរួមមាន :ទី១- ជាន់ទី១(ផ្ទាល់ដី) មានវិជ្ជមាត្រ៤១ម៉ែត្រ កម្ពស់១,៥ម៉ែត្រ បន្ទាបាត ២,៥ម៉ែត្រសម្រាប់ភ្ញៀវដើរជុំវិញបាន មានកាំជណ្តើរ៧។ទី២- ជាន់ទី២ មានកម្ពស់២,៥ម៉ែត្រ ជណ្តើរ កាំ ស្មើនឹង២៦ ចន្លោះ សម្រាប់បិតរូបចម្លាក់ដូចរចនាបថប្រាសាទបូរាណនានា។ទី៣-ជារង្វង់មូលមានអង្កត់ផ្ចិតនិងទម្រប្រាសាទ។ ទី៤- ផ្ទៃបាត មានចន្លោះផ្លូវដើរជុំវិញប្រាសាទ។និងទី៤-រង្វង់មូលប្រាសាទកំពូល៣ មានកម្ពស់ដល់កំពូល២៣ម៉ែត្រនិងផ្ទៃបាតរង្វង់មូល២១ម៉ែត្រ។
ឯ/ឧ សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃដែលសាងសង់អគារការិយាល័យនិងអគារអ្នកដំណើរនៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងសូមកោតសរសើរនិងក្តីរីករាយដែលអាជ្ញាធរក្រុង មន្ត្រីជំនាញ ក្រុមការងារ សប្បុរសជននិងអ្នកពាក់ព័ន្ធដែលធ្វើការសាងសង់និងកែលម្អសំណង់រង្វង់ប៉ោយប៉ែត ថាជាការជម្រុញ លើកកម្ពស់ទីនេះអោយក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀបជាតិផង ឆ្លើយតបនឹងបច្ចុប្បន្នភាពនៃការរីចម្រើនលូតលាស់ផងនិងដើម្បីគាំពារ ជម្រុញលើកទឹកចិត្តក៏ដូចជាបង្កលក្ខណ:ងាយស្រួលខាងវិស័យជំនឿផង។
ឱកាសនោះ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ,ឯ/ឧ សួន បវរ និងលោកជំទាវបានផ្តល់អំណោយដល់អ្នកចូលរួមពិធីដូចជាមាន សារុង ថវិកា សម្ភារ:។ ហើយបាននិមន្តព្រះសង្ឃនិងអញ្ជើញធ្វើកិច្ចខាងពុទ្ធសាសនានិងព្រហ្មញ្ញសាសនាគឺសែនព្រេន បញ្ចុះបឋមសិលាផ្តើមសាងសង់សំណង់រង្វង់មូលប៉ោយប៉ែតអោយបានសម្រេចតាមគម្រោង៕ដោយ៖ឃិន គន្ធា