អនុប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារថ្មី១ បញ្ជាក់ថា៖ វេទិកាសាធារណៈគឺជាកញ្ចក់សំរាប់ឲ្យអាជ្ញាធរឆ្លុះ ដើម្បីដុសសំអាតខ្លួន

0

ភ្នំពេញ៖ ឯ.ឧ ណុប ចាន់ណារិន្ទ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានក្រុមការងារ ចុះជួយខណ្ឌដូនពេញ បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋមកពី១១ភូមិ ក្នុងសង្កាត់ផ្សារថ្មី១ ថា សុំបងប្អូនប្រជាពលរដ្ឋ ត្រូវហ៊ាននិយាយការពិត នូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋាន តាមរយៈវេទិកាសាធារណៈ ព្រោះថា វេទិកានេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឳកាសឲ្យបងប្អូនបញ្ចេញយោបល់ សំរាប់ជាកញ្ចក់ឆ្លុះមុខរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីដុសសំអាតខ្លួន មុននឹងឈានទៅដល់ការវះកាត់ និងព្យាបាល ។
សូមបញ្ជាក់ថា៖ ការថ្លែងនេះ បានធ្វើក្នុងវេទិកាសាធារណៈ ក្រោមការរៀបចំរបស់លោកស្រី ស៊ី តូន ប្រធានក្រុមប្រឹក្សាសង្កាត់ផ្សារថ្មី១ កាលពីរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៧ ។
លោកស្រី ស៊ី តូន ចៅសង្កាត់ផ្សារថ្មីទី១ បានឲ្យដឹងថា៖ កាេរៀបចំកម្មវិធីវេទិកាសាធារណៈនាពេលនេះ បានធ្វើឡើងក្នុងគោលបំណងផ្តលឱកាសអោយបងប្អូនប្រជាពលរដ្ឋ បានសំដែងមតិ ឬផ្តល់យោបល់ ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិឃុំមានសុវត្ថិភាព៩ចំណុច ដើម្បីរួមគ្នាដោះស្រាយផ្តល់ភាពសុខសាន្តជញនប្រជាពលរដ្ធក្នុងមូលដ្ធាន។
លោកស្រី សុី តូន បានលើកឡើងទៀតថា៖ ការឡើងមានមតិក្នុងវេទិការបស់ប្រជាពលរដ្ឋ គឺអាជ្ញាធរចង់ដឹង ក៏ដូចជាការពិនិត្យ នូវអ្វីដែលទាក់ទងទៅនឹងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដូចជាចោរលួច ឆក់ អំពើអាណាចារ្យ ថ្នាំញៀន ល្បែងសុីសង ជាដើម ។ ល ។
លោកស្រី ចៅសង្កាត់ ក៏បានសង្កត់ធ្ងន់ទៀតថា៖ បច្ចុប្បន្ននេះ បើតាមការកត់សំគាល់ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៏ មានចំនួនកើនឡើងគួរឲ្យបារម្មណ៍ ស្របពេលដែលរាជរដ្ធាភិបាលកំពុងតែបើកយុទ្្ធនាការក្តៅគគុកក្នុងគោលបំណង៉ចង់អោយបងប្អូនចេះគោរពច្បាប់ចរាចរណ៏ទាងអស់គ្នា ។
ឯកឧត្តម ណុប ចាន់ណារិន្ទ បានលើកឡើងថា វេទិកាសាធារណះនេះគឹជាកញ្ចក់សំរាប់ឆ្លុះបញ្ចាំងនូវអ្វីដែលជាបញ្ហានិងកំហុសរបស់បុគ្គលដែលត្រូវតែកែប្រែជាបន្ទាន់ យើងរួមគ្នាគិតរួមគ្នាធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ធ និងសង្គម ព្រោះមន្ត្រីអាជ្ញាធរទាំងអស់គឹជាអ្នកបំរើរាស្ត្រដោយឥតលក្ខ័ណ្ឌ។ វេទិកាសាធារណះនេះមានតំលៃនិងគុណប្រយោជន៏សំខាន់ណាស់របស់បងប្អូន។ ជាចុងក្រោយឯ.ឧ ណុប ចាន់ណារិន្ទ ក៏បានជំរាបជូនបងប្អូនអំពីសភាពការណ៏កន្លងមក និងសភាពការណ៏បច្ចុប្បន្ន ជាពិសេសក្រុមបដិវត្តន៏ពណ៏ដែលយើងត្រូវតែបង្ក្រាបដោយមិនអាចអត់អោនអោយបានឡើយអ្វីដែលយើងចង់បាននោះគឹសន្តិភាពដែលមិនអាចខ្វះបាន ៕