ឯកឧត្ដម​ជាវ ​តាយ​អភិបាល​ខេត្ត​ចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ​កងកម្លំាង​ប្រដាប់​អាវុធ នៅក្នុង​ស្រុក​ បន្ទាយមាស

0
SHARE

ខេត្តកំពតៈ  ឯកឧត្ដម ជាវ តាយ​ អភិបាល នៃគណៈ អភិបាល​ ខេត្ត​ បានក្រើន រំលឹកនិងជម្រុញ ដល់​អាជ្ញាធរ ស្រុក ឃុំ ត្រូវរួមគ្នា បង្កើនការយកចិត្ត ទុកដាក់ បម្រើ ប្រយោជន៍ ជូនប្រជាពលរដ្ឋ ទាំង​ការងារ សេវា​ រដ្ឋបាល សេវារដ្ឋបាល សាធារណៈ និង កិច្ចអភិវឌ្ឍន៍ នៅក្នុងដែន សមត្ថកិច្ច មូលដ្ឋានរបស់ខ្លួន អោយបាន កាន់តែល្អប្រសើរ ឡើងថែមទៀត ដើម្បីបង្កើន ជំនឿជឿជាក់ របស់ ប្រជាពលរដ្ឋ​ មកលើការ ដឹកនាំរបស់ រាជរដ្ឋាភិបាល អោយកាន់ តែប្រសើរឡើងថែមទៀត។

ឯកឧត្ដម អភិបាល ខេត្ត កំពត បានលើកឡើង ណែនាំបែបនេះ ​នៅក្នុង​ឱកាស ដែល​ ឯកឧត្ដម បានអញ្ជើញ ចុះជួប​ សំណេះសំណាល ជាមួយ ​នឹង​មន្ត្រី​រាជការ កងកម្លំាង ប្រដាប់​អាវុធ នៅទូទាំង​ស្រុក​ បន្ទាយមាស នៃខេត្ត កំពត។
ឯកឧត្ដម​ អភិបាល​ ខេត្ត​ បានបន្តទៀតថា៖ ការងារគ្រប់គ្រង និងដឹកនាំ បានទទួលជោគជ័យ គឺយើងទាំងអស់គ្នា ត្រូវដឹងហើយថា ផ្ដើមចេញពីការងារ នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ច ប្រកបដោយ លក្ខណៈល្អ ជាការចាំបាច់។ តែផ្ទុយទៅវិញ បើសន្តិសុខ សណ្តាប់ធ្នាប់ មិនល្អទេ សេដ្ឋកិច្ច ក៏មិនអាច ដំណើរការ បានល្អដែរ ។

ហើយដើម្បីអោយ ដំណើរការងារ ទាំងឡាយនេះ បានជោគជ័យ ទៅបាន លុះត្រាតែ មានការចូលរួម សហការ ទាំងអស់គ្នា ពោលគឺ រួមគ្នាគិត រួមគ្នាធ្វើ និង រួមគ្នាដោះស្រាយ។​ឯកឧត្ដម ​អភិបាល​ ខេត្ត​ ក៏បានបន្ត ដាស់តឿន ដល់មេភូមិ មេឃុំ អភិបាលស្រុក កងកម្លាំងទាំងបីប្រភេទ សូមរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នា ដោះស្រាយ រាល់សំណូមពរ តម្រូវការ និងបញ្ហា ប្រឈមផ្សេងៗ របស់ប្រជាពលរដ្ឋ ឲ្យ បានឆាប់រហ័ស និង ទាន់ពេលវេលា តាមផែន ការអភិវឌ្ឍន៍ ដែលដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាល និងមិនត្រូវទុកឲ្យបញ្ហាទាំងនោះនៅគរ ហើយក្លាយជាបំណុល ដែលគ្មាន ថ្ងៃអាចកាត់បន្ថយ ឬឈានដល់ការ ដោះស្រាយ និង លុបបំបាត់ មិនបាននោះឡើយ។

ហើយចំពោះ បញ្ហាការងារ បម្រើសេវា រដ្ឋបាល ​និង​ សេវា​រដ្ឋបាល​ សាធារណៈ គឺជាកិច្ចការ ចាំបាច់សម្រាប់ ដោះស្រាយ ត្រូវ បង្កលក្ខណៈ ងាយស្រួល ជូ​នដល់ប្រ​ជាពលរដ្ឋ អោយត្រឹមត្រូវ ដោយតម្លាភាព។​ដោយជៀស វាងយកហេតុផល ដាក់បន្ទុក ជំនាញនេះ ជំនាញនោះ គឺយើងត្រូវ រកមូលហេតុ​ ដើម្បី​ដោះស្រាយជូន ប្រជាពលរដ្ឋ អោយបា​នល្អ ជៀសវាង ធ្វើអោយមានការ ថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋ។

​ជាមួយគ្នានោះ មន្ត្រី​មូលដ្ឋាន ទាំងអស់​ ក៏ត្រូវ​យកចិត្ត ទុកដាក់ជម្រុញ ការផ្សព្វផ្សាយ ពីគោលនយោបាយ នានារបស់ រាជរដ្ឋាភិបាល ក៏ដូចជាការ ថែរក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់ សុវត្ថិភាព​ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អោយបាន ល្អប្រសើរ។​

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.