ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតអញ្ជើញចូលរួមពិធីមិទ្ទិញអបអរសាទរទិវាជាតិ បង្ការ ពន្លត់អគ្គិភ័យ

0

ក្រុងកំពត : នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០ នាទី រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីមិទ្ទិញអបអរសាទរទិវាជាតិ បង្ការ ពន្លត់អគ្គិភ័យ នៅបរិវេណរមណីដ្ឋានស្រះឈូក ឋិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ។ ក្នុងអង្គពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧត្តមសេនីយ៍ លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ១.៦៨៨ នាក់ ។ ជាមួយគ្នានេះ កម្លាំងជំនាញបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានសម្តែងនូវសកម្មភាពពន្លត់អគ្គិភ័យជាក់ស្តែងជូនគណៈអធិបតី សមាជិក សមាជិកា នៃអង្គពិធីទស្សនាផងដែរ ។