​ប្រជុំ​ក្រុម​លេខាធិការ​ដ្ឋាន​សមាគម​អតីត​យុទ្ធ​ជន​អនុវត្តសាងសង់ផ្ទះ២៥ខ្នងទៀត បន្តបំពាក់មេដាយ​ការពារជាតិជូនដល់អតីតយុទ្ធជន

0

ខេត្តកំពង់ធំៈ កិច្ចប្រជុំមួយ បានធ្វើឡើងស្តីអំពី ការអនុវត្តបន្តសាងសង់ផ្ទះដែលនៅសល់២៥ខ្នងផ្ទះទៀត សម្រាប់ចែកជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពក្រីក្រលំបាកពិតៗ រួមទាំងបន្តបំពាក់មេដាយ ការពារជាតិជូនដល់អតីតយុទ្ធជនដែលនៅសល់ ក្នុងនោះមានស្រុក​ចំនួន​ ៤​គឺ​ ស្រុក​ស្ទោង​ ស្រុក​កំពង់​ស្វាយ​ ស្រុក​ប្រាសាទសំបូរ​ និង​ស្រុក​សណ្តាន់​ ។

ពីធីប្រជុំក្រុម​លេខាធិការ​ដ្ឋាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ ត្រូវបានធ្វើឡើងនៅក្នុង​ទីបញ្ជាការ​ដ្ឋានតំប់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០១៨ ក្រោមអធបតីភាព ឯកឧត្តម ឧត្តម​សេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតី​តយុទ្ធ​ជនកម្ពុជាខេត្តកំពង់ធំ ដើម្បី​អនុវត្តន៍​តាម​បទបញ្ជ​របស់​ឯកឧត្ដម​នាយឧត្តមសេនិយ​គន់​ គីម​ អគ្គមេបញ្ជាការរង​ នាយសេនាធិការ​ចម្រុះ​នៃកងយោធពលខេមរភូមិមិន្ទ​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ដែល​មានក្លឹមសារទី ១-បន្ត​ការ​សាង​សង់ផ្ទះជូនគ្រួសារអតីយុទ្ឋជន​ ដែល​មានដី​ គ្មាន​ផ្ទះ​ ពិតប្រាកដ ដែលនៅមិនទាន់បានធ្វើរួចចំនួន ២៥ ខ្នងទៀត នៅទូទាំងខេត្ត​ ។ ២-​ ពិនិត្យ​សហការជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​ដីជូនអតីតយុទ្ឋជន​ ដែល​គ្មាន​ដី​គ្មាន​ផ្ទះ​ ពិតប្រាកដ​ ចំនួន ៨៩ គ្រួសារ ។ ៣-​បន្ត ការ​បំពាក់​មេដាយ​ការពារ​ជាតិ​ជូនអតីតយុទ្ឋជន​យើង​ ដែល​មិន​ទាន់​បាន​បំពាក់​ចំនួន​ ៤​ស្រុក​ទៀត​ស្មើរនឹង១៤០០០នាក់ទៀត​​ ត្រូវធ្វើ​ឲ្យបាន​ចប់​សព្វគ្រប់​ នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​២០១៨​។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ ត្រូវ​បាន​ការ​លើក​សសើរ​ពីសំណាក់​ឯកឧត្តម​នាយឧត្តមសេនិយ​គន់​ គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ថាជា​អង្គភាព​មួយ​លេច​ធ្លោ​ជាងគេ ក្នុង​ការ​បំពេញ​ភារកិច្ច​ដែល​បាន​ប្រគល់​  ដូច​ជា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​គ្រប់គ្រង​អតីត​យុទ្ធ​ជន​  ការ​សាងសង់​ផ្ទះ​ស្នាក់​នៅ​ជូន​អតីត​យុទ្ធ​ជន​ ដែល​មានដី​គ្មាន​ផ្ទះ​  ការ​ចុះ​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ដល់​លំនៅដ្ឋាន​គ្រួសារ​អតីតយុទ្ឋជន​យុទ្ធ​ជន​ ដែល​ជួប​ការ​លំបាក​និងមានភាពខ្វះខាត​  ។ ដោយ ប៊ុន  រដ្ឋា