លោក ហ៊ីរ៉ូសិ អាតស៊ូស៊ិ (Atsushi Hirose) លេខាទូតទី២នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ

0

ព្រះសីហនុ: កាលពីថ្ងៃព្រហស្បតិ៍ ១៥ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ទាក់ទិននឹងគម្រោងអភិវឌ្ឍន៏កំពង់ផែស្វយត័ខេត្តព្រះសីហនុ។

លោក ជាវ វិជ្ជាក់ មានប្រសាសន៏ថា ជំនួបនេះភាគីជប៉ុន ផ្តោតសំខាន់លើគម្រោងអភិវឌ្ឍន៏កំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមរយៈអង្គការJICA ។ហើយក្រៅពីគម្រោងអភិវឌ្ឍន៏កំពង់ផែស្វ័យតក្រុងព្រះសីហនុ ខាងភាគីជប៉ុនក៏បានលើកឡើងមានគម្រោងជួយដល់ខេត្តព្រះសីហនុលើកិច្ចគាំពារធនធានធម្មជាតិ ជីវៈចំរុះ ផ្កាថ្ម ជាដើមដែលមាននៅក្នុងតំបន់សមុទ្រ នៃខេត្តព្រះសីហនុដើម្បីជាការទាក់ទាញភ្ញៀវទេសចរ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានសំដែងការស្វាគមន៏ និងគាំទ្រចំពោះមិត្តជប៉ុនដែលមានគម្រោងជួយដល់កម្ពុជាពិសេសខេត្តព្រះសីហនុ។
ហើយលោករំពឹងថាតាមរយៈគម្រោងនេះនឹងបានជួយជំរុញខេត្តព្រះសីហនុ អោយកាន់តែមានភាពរីកចម្រើន និងមានភាពទាក់ទាញបន្ថែមទៀតនៅថ្ងៃអនាគត៕