ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅគោកត្របែក ជាប់បឹងទន្លេសាប

0

កំពង់ធំៈ ទោះជារស់នៅតំបន់ដាច់ស្រយ៉ាលចំកាត់មាត់ញក ក៏ដោយក៏ថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលមាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ពុំដែលព្រងើ​យកន្តើយនិងផ្តល់ក្តីសង្ឃឹមរួមទាំងស្នាមញញឹម ដ៏រាក់​ទាក់រួសរាយ ជាមួយនឹងបងប្អូនដែលកំពុងតែរស់នៅ ក្នុងជាប់បឹងទន្លេសាប ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានឆ្លៀតពេលថ្ងៃឈប់សម្រាក ដឹកនាំសហការី អញ្ជើញចុះសួសុខទុក្ខប្រជាពលរដ្ឋដែលរស់​នៅតំបន់គោកត្របែក ស្ថិតនៅក្នុង ឃុំស្រឡៅ ស្រុកបារាយណ៍ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨ ដើម្បីសំណេះសំណាលបង្កើនភាពជិស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ដែល​ប្រក​ប​​មុខ​របរធ្វើស្រែ និងនេសាទត្រីបន្ទាប់បន្សំ ព្រមទាំងបាននាំយកនូវ អំណោយមានអង្ករ៩តោន សម្រាប់ចែក​ជូនដល់ប្រជាពលរដ្ឋ​៣០០គ្រួសា​រ សម្រាប់ការដោះស្រាយជីវភាពគ្រួសារ ដែលជាការបញ្ជាក់ពីទឹកចិត្តរបស់ ថ្នាក់ដឹកនាំ ដែលមានមនោសញ្ចេតនាជាមួយនឹងប្រជាពលរដ្ឋ គ្រប់ទិសទី ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិគោគត្របែក ឲ្យខិតខំថែរក្សាសុខភាព បរិភោគឲ្យមានអនាម័យ ចៀសវាងកើតជំងឺរាករូសក្នុងរដូវក្តៅនេះ និងសុំឲ្យមាន ការប្រុងប្រយ័ត្នខ្ពស់ ពន្លត់ភ្លើងចង្រ្កាន ធូប ទាន មុនចាកចេញពីផ្ទះ ដើម្បីបញ្ជ្រាសគ្រោះអគ្គីភ័យកើតឡើង និងសូមណែនាំកូនចៅឲ្យឃ្លាតឆ្ងាយពីគ្រឿងញៀន កុំចង់សាក ចង់ដឹង ព្រោះគ្រឿងញៀនវាជាមេរោគ​បំផ្លាញ់សសៃប្រសាទ បំផ្លាញ់អនាគត់ បំផ្លាញ់សេដ្ឋកិច្ចជាតិ ចំណែកបញ្ហាគ្រោះថ្នាក់ចារចរណ៍ គឺជាចំនុច សំខាន់ដែលត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអាត្រាគ្រោះកើតឡើង ដែលវាបានធ្វើ ឲ្យបាត់បងជីវិត និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ។

ក្នុងឳកាសនោះដែរឯកឧត្តម សុខ លូ បានកោតសរសើរ នឹងផ្តាំផ្ញើរឲ្យបងប្អូនប្រជាកសិករ ខិតខំបង្ករបង្កើន ផលដោយដាំដំណាំបន្លែបង្ការ និងការហូបចុកប្រចាំថ្ងៃ និង ដើម្បីសម្រាប់ដោះស្រាយជីវភាពគ្រួសារ ក្រៅពីការងារធ្វើស្រែចំការ  ។

ដោយ  ប៊ុន  រដ្ឋា