អធិការ​នគរបាល​ស្រុក​អូរយ៉ាដាវ​​​កាន់​តំណែង​បាន​ជាង​១​ឆ្នាំ មន្ត្រី​ក្រោម​ឱវាទ​ និង​ប្រជាពលរដ្ឋ​មិន​ចង់​ឲ្យ​មាន​កា​រ​ផ្លាស់​ប្ដូរ​

0

​ អរតនគិរី: ធិការ​នគរបាល​ស្រុក​អូរយ៉ាដាវ​ លោក ម៉ៅ សាន់ បាន​ឡើង​កាន់​តំណែង​រយៈពេលត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះក៏​មាន​ការ​គាំទ្រ​ពី​មន្ត្រី​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​នៅ​ក្នុងមូលដ្ឋាន​ ដោយ​មិន​​ចង់​ឲ្យមានការផ្លាស់ប្ដូរនោះទេ។ការ​លើក​ឡើង​បែប​នេះ​ ដោយ​សារ​តែ​មាន​ប្រភព​ព័ត៌មាន​ខ្លះ​បាន​បង្ហើប​ថា លោក ម៉ៅ សាន់ អធិការ​នគរបាល​​ស្រុក​អូរយ៉ាដាវ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​គ្រោង​ផ្លាស់​ប្ដូរ​តំណែង​​​ឲ្យ​ទៅ​កាន់​តំណែង​ថ្មី​ ហើយ​ជំនួស​មក​វិញ​​ដោយ​លោក​សូយ សំណាង មក​ពី​នាយ​ការិយា​ល័យ​​សន្តិសុខ​ផ្ទៃ​ក្នុង នៃ​ស្នង​ការដ្ឋាននគរបាល​​ខេត្ត​បន្ទាយ​មាន​ជ័យ​​។ប្រភពព័ត៌មានពីក្រសួងមហាផ្ទៃបានឲ្យដឹងថា សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចុះ​ហត្ថលេខា​លើ​ការ​ផ្លាស់​ប្ដូរ​តួនាទី​ខាង​លើ​​​ គឺ​នៅ​​សល់​តែ​​ការ​កំណត់​ពេល​វេលា​ប្រកាស​ផ្លាស់​ប្តូរ​​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ។នៅ​ពេល​មាន​ការ​លេច​ឮ​ព័ត៌មាន​ខាង​លើ​រួច​មក ​មន្ត្រី​នគរបាល​ក្នុង​​ឃុំ​-ស្រុក និង​​ប្រជាពលរដ្ឋ​ នៅក្នុង​មូលដ្ឋាន​នោះ​​​មាន​ការ​សោក​ស្ដាយ ចំពោះសកម្មភាពការងារដែលលោក ម៉ៅ សាន់ បាន​បំពេញ​តួនាទី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ទាំង​ការងារ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ សន្តិសុខ សុវត្ថិភាព​ទូទៅ​និង​ការ​ជួយ​សម្រួល​ដល់​​ប្រជាពលរដ្ឋ​​​រស់​នៅ ​ដូចជា​​ការ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជួសជុល​​ស្ពាន​​ចំនួន​​២​កន្លែង​ ដែល​ជា​ស្ពាន​មាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ​ស្ថិត​នៅ​ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ចំណាយ​ថវិកា​របស់​អធិការ​ស្រុក និង​សហការ​ជាមួយ​សហគមន៍​ក្នុង​មូលដ្ឋាន។លោក​អធិការ​ក៏​បាន​ចូល​រួម​ការងារ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដូចជា ធ្វើ​កំពង់ចំលង​​ដាក់ខ្សែកាប និង​ប៊ីដុង​ សម្រាប់ឲ្យ​ប្រជាពលរដ្ឋ​តំបន់​ដាច់ស្រយាលឆ្លងទៅធ្វើស្រែចំការ ស្ថិតនៅ​ចំណុច​អូរតាង ភូមិសំ ឃុំយ៉ាទុង​ទៀតផង​។សកម្មភាពរបស់លោក ម៉ៅ សាន់ ក្នុង​រយៈ​ពេល​ត្រឹម​តែ​ជាង​១​ឆ្នាំ​នេះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​រួម​សហការ​សាមគ្គី​គ្នា​បំពេញ​ការងារ​រៀប​ចំ​សណ្ដាប់​ធ្នាប់ ការពារ​សន្តិសុខ សុវត្ថិភាព​​នៅ​ក្នុង​មូលដ្ឋាន ហើយ​​​ប្រជាពលរដ្ឋ​មិន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ភ្លាម​ៗ​ក្នុង​រយៈពេល​ដ៏ខ្លី​បែប​នេះ​ទេ៕ យក្ខឡោម