ឯកឧត្ដម ប៊ិន ឈិន បានធ្វេីការអំពាវនាវទៅដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាប្រាងប្រាសាទ និងព្រៃឈេីអោយបានគង់វង្ស!

0

ព្រះវិហារ: ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីការអំពាវនាវទៅដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដេីម្បីចូលរួមផ្តល់ពត៌មានទៅវិញទៅមក ក្នុងការជួយគ្នាថែរក្សា អភិរក្សសម្បត្តិបេតិភណ្ឌ ប្រាងប្រាសាទនានា និងព្រៃឈេីដែល យេីងមាន ក្នុងតំបន់ប្រាសាទព្រះវិហារ អោយបានគង់វង្ស និងយូរអង្វែងតរៀងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដែលតែងតែប្រកាន់ភ្ជាប់ នូវគោលការណ៍ស្តារ កសាង និងអភិវឌ្ឍប្រទេសទៅតាមចក្ខុវិស័យ។ប្រសាសន៍ថ្លែងនេះក្នុងពិធីសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការ សារមន្ទីរ ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ឋិតក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រៈវិហារ ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។
ឯកឧត្ដមបន្តថា សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែនព្រះវិហារ ក៍ជាកន្លែងប្រមូលវត្ថុសិល្បៈ រុក្ខជាតិ សត្វមកប្រមូលផ្តុំថែរក្សា ដេីម្បីចងក្រងជាឯកសារធ្វេីការអប់រំផ្សព្វ ផ្សាយដល់សិក្សានុសិស្ស និស្សិត ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដេីម្បីបញ្រ្ជាបចំណេះដឹងទូទៅទាក់ទងនិងវប្បធម៌ អរិយធម៌ប្រវតិ្តសាស្ត្រតម្លៃបេតិកភណ្ឌ និងបរិស្ថាន ក្នុងគោលដៅបណ្តុះស្មារតីស្រលាញ់ការពារអភិរក្ស និងផ្សព្វ ផ្សាយបន្តទៅដល់កូនចៅជំនាន់ក្រោយ។លេីសពីនោះ សារមន្ទីរ ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ មានតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សវត្ថុបុរាណ្យ វត្ថុសិល្បៈ វប្បធម៌ប្រពៃ ណី ទំនៀមទំលាប់ ជំនឿសាសនា ភាសារបស់ជនជាតិភាគដេីម ភាគតិចគួយ រួមទាំងប្រភេទសត្វ និងរុក្ខជាតិ ក្នុងតំបន់ប្រាសាទ និងតំបន់ផ្សេងៗដ៍ទៃទៀត។
ជាមួយគ្នានោះផងដែរ ឯកឧត្ដម ក៍បានធ្វេីការផ្ដាំផ្ញើរទៅដល់ អាជ្ញាធរភូមិ ឃំុ ត្រូវមានការប្រុងប្រយ័ត្តអោយបានខ្ពស់ ចំពោះការចុះហត្ថលេខាលេីដីធ្លី ជូនពលរដ្ឋដែលមានលេខអនុក្រិត្យខិតខំចូលរួមថែរក្សា និងអភិរក្សអោយបាន នូវផ្ទៃដី ដែលមានអនុក្រិត្យក្នុងតំបន់ដែលគ្រប់គ្រងដោយអជ្ញាធរជាតិអប្សរា។ ពិសេសចូលរួមថែរក្សារសន្តិភាព ដែលប្រទេសជាតិយេីងកំពុងមាន នាពេលសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់គណះបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់អោយដឹងដែរថា សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ មានអគារសំខាន់ៗចំនួន៦ គឺ÷(១)អគារបដិសណ្ឋារកិច្ច និងការិយាល័យ(២)អគារពិព័រណ៍អចិន្ត្រៃយ៍ចំនួន២អគារ(៣)សាលសោតទូស្សន៍ ចំនួន១អគារ (៤)អគារពិព័រណ៍មិនអចិន្ត្រៃយ៍ចំនួន១អគារ (៥)អគាររោងជាង និងឃ្លាំងចំនួន១អគារ និង(៦)ស្តូបបារមីលោកតាឌី ដែលបច្ចុប្បន្ននេះ បានបញ្ចប់ការសាងសង់ និងការរៀបចំដាក់តាំង ពិព័រណ៍ជំហានទី១ទាំងស្រុង លេីផ្ទៃដីទំហំប្រមាណ ១០ហិចតា ដោយកងវិស្វកម្មក្រុមការពិសេសថ្នាក់ជាតិ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ អង្គការយូណេស្កូនៅកម្ពុជា អ្នកជំនាញជាតិ និងអន្តរជាតិ ។
លោកជំទាវបញ្ជាក់បន្តថា នៅថ្ងៃអនាគត សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ មានគោលដៅចម្បងចំនួន៣គឺ÷(១)ជាមជ្ឈមណ្ឌល់សិក្សាស្រាវជ្រាវ វប្បធម៌ប្រពៃណី ទំនៀទំលាប់ ភាសា សិល្បៈ ជំនឿ សាសនា និងការរស់នៅប្រចាំថ្ងៃ របស់បណ្តាជនជាតិដេីមភាគតិចទាំងអស់នៅក្នុងប្រទេស(២)មជ្ឈមណ្ឌល់អភិរក្សប្រភេទសត្វ និងរុក្ខជាតិ ព្រមទាំងប្រភេទឱសថបុរាណ សម្រាប់បណ្តាប្រទេសតាមដងទន្លេមេគង្គ និង(៣)ជាមជ្ឈមណ្ឌល់ប្រមូលផ្តុំនូវវប្បធម៌  និងទេសចរណ៍ សម្រាប់ជម្រុញខ្សែរក្រវាត់កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀត ណាម។នាឱកាសនោះដែរឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបាននាំយក នូវអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់ យាយជី តាជីក្រុមប្រឹក្សាឃុំ ស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយរិទ្ធិ យុវជនកាកបាទ ក្រហម ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធការពារនៅតំបន់ ប្រាសាទព្រះវិហារ។
សូមបញ្ជាក់ថា សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដែលជាការផ្តួចផ្តេីមកសាងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅអំឡុងឆ្នាំ២០០៩ មានផ្ទៃដី ១៧៧ ហិចតា ដោយចំណាយអស់ថវិការចំនួន៧៥៣,៤២៧ ដុល្លា ក្នុងនោះថវិកាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ១៥ម៉ឺនដុល្លារ ក្រុមហ៊ុនអីអនថវិកា ១០ម៉ឺនដុល្លារ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវថវិកា៥ម៉ឺនដុល្លារ ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវថវិកា ២៦៧,៤២៧ ម៉ឺនដុល្លារ និងថវិកាជាតិសម្រាប់រៀបចំការតាំងពីពណ៍១៨៤,០០០ដុល្លារផងដែរ៕សួនលីណា