លោកជំទាវឧបនាយករដ្ឋមន្រ្ដីម៉ែនសំអនសំណេះសំណាល​ក្នុងពិធីសម្ភោធ​ក្លោងទ្វារមជ្ឈមណ្ឌលសាសនាវប្បធម៌ទេសចរណ៍សំពៅត្រៃលោកត្រៃ​លក្ខណ៍

0

កំពង់ធំ៖លោកជំទាវឧបនាយករដ្ឋមន្រ្ដីម៉ែន សំអនរដ្ឋ​មន្រ្ដី​ក្រសួង​ទំនាក់​​​ទំនង​​​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែង បានពាំនាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់​អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់និងជួយដោះ​ស្រាយទុក្ខលំបាកសព្វ​បែបយ៉ាងគ្រប់ទីន្លែងទូទាំងប្រទេសកម្ពុជាក្នុងពិធីលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធក្លោងទ្វារចូលទៅមជ្ឈ​មណ្ឌល សាសនា វប្បធម៌ ទេសចរណ៍សំពៅត្រៃលោកត្រៃយល្ខណ៍ ស្ថិតនៅភូមិកាល់មេឃ ឃុំត្បួងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

 

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ខេត្តកំពង់ធំគឺស្ថិតនៅចំកណ្តាលព្រះ​រាជាណាចក្រកម្ពុជាមានចម្ងាយ១៦៨គ.ម ពីភ្នំពេញ មានក្រុង១ ស្រុក៧ មានរមណីយដ្ឋានចំនួន៧  ក្នុង​នោះ​មានរមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំសន្ទុករមណីយដ្ឋានកែច្នៃព្រៃប្រស់រមណីយដ្ឋានស្ទឹងជីនិត រមណីយដ្ឋាន​សំបូរព្រៃគុគ រមណីយដ្ឋាគុហនគរ និងរមណីដ្ឋានបឹងសំរិទ្ធ ខេត្តកំពង់ធំគឺជាខេត្តទេសចរណ៍ មួយសម្រាប់​ទ្រងទ្រង់ភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត គ្រប់រដូវការ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញា​ធរខេត្តកំពង់ធ ដែលដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជម្រុញឲ្យវិស័យទេសចរណ៍ ទាំងបរិស្ថាន  សេវាកម្មទេសចរណ៍ សោភ័ណភាពក្រុង និងការធ្វើបដិសណ្ឋាកិច្ចចំពោះភ្ញៀវដែលមកស្នាក់នៅកំសាន្តក្នុង ទឹកដីខេត្តកំពង់ំ ។

ឯកឧត្តម ញឹក បានខេង បានបញ្ជាក់ថា ការបើសម្ពោធក្លោងទ្វារនេះ ជាសមិទ្ធិផលថ្មីបន្ថែមមួយទៀត ដែល​បានចំណាយថវិកាអស់៣៧ម៉ឺនដុល្លា ជាចំណងដៃដ៏ថ្លៃថ្លាដែលកើតចេញមកពីសុខសន្តិភាព ក្រោមគោល​នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ប្រជាពល​រដ្ឋ​មានសិទ្ធពេញលេញក្នុងការគោរពសាសនា ដែលជាឬសចាក់ដោតយ៉ាងជ្រៅក្នុងផ្នត់គំនិតរបស់ប្រជាពល​រដ្ឋជាយូរលង់ណាស់មកហើយ សន្តិភាពជាមូលដ្ឋានគ្រិះ នៃឳកាសមាស នៃការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងព្រះពុទ្ធសាសនាផងដែរ យើងទាំងអស់គ្នាត្រូវឲ្យតំលៃសន្តិភាព ស្ថេរភាពនយោបាយដែលជាគន្លិះនែ​ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។

លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានមានប្រសាសន៍សម្តេចទាំងពីរក៏​តែងតែ​មានឧត្តម​គតិ គិតគូចំពោះវិស័យព្រះពុទ្ធសា​ស​នា​ នៅគ្រប់​ទីកន្លែង​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ដោយបានលះបង់គ្រប់បែបយ៉ាង​ដើម្បីប្រជាជាតិ និងដើម្បីតែព្រះពុទ្ធសាសនា ក្នុងសតវត្សទី២១នេះ ដោយបានប្រែក្លាយពី​ប្រទេស​ដែលពោរពេ​ញ​​ទៅដោយសង្រ្គាម មកជាប្រទេសដែលមាន​ការ​រីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធ​សាសនា និងជំនឿសា​ស​នា​ក៏ត្រូវបានរស់ឡើងវិញផងដែរ ដែ​ល​អាចឱ្យ​ប្រជាពលរដ្ឋមានសិទ្ធិធ្វើបុណ្យទៅតាមបំណងប្រាថ្នារៀងៗខ្លួនស្រ​ប​តាម​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលនៃសុខសន្តិ​ភាព។

សម្តេចតេជោយនាយករដ្ឋមន្ត្រី ដែលបាន​រំដោះប្រទេសកម្ពុជា​ឱ្យរួច​ផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង​បានដឹកនាំប្រ​ទេ​ស​កម្ពុជាឱ្យ​មានការរីកចម្រើនលើគ្រប់វិស័យ ដូច​ដែល​យើងបានដឹង បានឃើញ បានឭទាំងអស់គ្នា ដោយ​សារ​គុណ​បុណ្យរណសិរ្សសាម​គ្គី​ង្រ្គោះជាតិកម្ពុជាដែលដឹកនាំដោយសម្តេចទាំងបីគឺ សម្តេចអគ្គមហាធ​ម្ម​ពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេ​ង​ទៀតបាន ក្រោកឈរឡើងតស៊ូ និងបូជា​នូវអ្វីៗគ្រប់បែបបយ៉ាង ដើម្បី​រំដោះ​ប្រទេ​ស​ជាតិ និងសាសនា ឱ្យរួចផុត​​ពីរបបខ្មៅងងឹតនេះនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។

 

រអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែ​ន ដែ​ល​បានដាក់ចេញនូវិធានការជា​ច្រើន​ក្នុង​កិច្ចធ្វើឱ្យប្រសើរ​ឡើងនូវ មនុស្ស ផ្លូវ ទឹក ភ្លើង ហើយវិស័យ​អាណាចក្រ វិស័យពុទ្ធចក្រ​បានរស់ឡើងវិញ​ចំណែកឯយើងទាំងអស់គ្នាក៏​មាន​សិទ្ធិ និងសេរីភាព​គ្រប់​បែបយ៉ាងផងដែរ យើងបានកសាងប្រទេស​ពីបាត​ដៃទទេ​ដោយខិតខំ​ស្តារ​កសាងឡើងវិញ​នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ដូចជា ផ្លូ​វ​ថ្នល់ ស្ពាន ទំនប់ ប្រឡាយ សា​លា​​រៀន មន្ទីរពេទ្យ និង​ព្រះវិហារ​ រហូតទទួល​បាននូវការអភិវឌ្ឍគ្រ​ប់វិស័យនុវត្ដន៍ឱ្យបាន​នូវ​គោលនយោ​បាយ​​រប​ស់រាជរដ្ឋាភិបាលស្តីពីភូមិ-ឃុំមានសុវត្ថិភាព បន្ដជម្រុញកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវ័ន្ដ ខិតខំដោះស្រាយឱ្យបានល្អនូវបាតុភាពផ្សេងៗ ក្នុងមូលដ្ឋា​ន ព្រមទាំងធ្វើយ៉ាងណាឱ្យសមិទ្ធិផលនានាដែលយើងបា​ន​កសាងទាំងអ​ស់នេះបានដំណើរការល្អ ថែរក្សាគង់វង្ស និងបន្តធ្វើឱ្យ​កា​​ន់តែរីកចម្រើនបន្ថែ​ម​ទៀត ចូលរួមបោះឆ្នោតនៅ ថ្ងៃទី២៩ ខែកក្កដា ២០១៨ ​ខាងមុខ ព្រោះមានតែគណបក្សប្រជាជ​នតែមួយ

គត់ដែ​ល​បានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភ​រ​កុ​ហ​​ក​បោកប្រាស់ និងមា​ន​សម្ថតភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេ​ស​ឆ្ពោះ​ទៅ​​​រកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រ​ទេ​ស​ជាតិ។

ដោយ  ប៊ុន  រដ្ឋា