បុរសពិការរកស៊ីវៃថ្មភ្នំតាបាំងបានទទួលអំណោយមនុស្សធម៌ពីឯកឧត្តមកែវ ពៅ

0

ខេត្តកំពង់ឆ្នាំង៖ ដោយមើលឃើញអំពីភាពក្រីក្រ និងការខ្វះខាតរបស់ជនពិការម្នាក់ដែលជាទុរគតជនរកស៊ីវៃថ្ម នៅព្រឹកទី២៣ ខែមីនា ឆ្នាំ២០១៨ នេះសាខាគណបក្សប្រជាជនកម្ពុជាមន្ទីរសាធារណការខេត្តដឹកនាំដោយយិន បូរិននិងសហការីបាននាំយកអំណោយរបស់ឯកឧត្តមកែវ ពៅ សមាជិកអចិន្រ្តៃយ៍គណបក្សខេត្តនិងជាប្រធានសាខាបក្សមន្ទីរសាធារណៈការខេត្តទៅផ្តល់ជូនដល់ដៃបុរសពិការឈ្មោះគង់លន់មានមុខរបរវៃថ្មលក់នៅជើងភ្នំតាបាំង ឃុំពង្រ ស្រុករលាប្អៀរ។

លោកមេឃុំពង្របានឲ្យដឹងថា៖ បុរសជាជនពិការក្រីក្រនេះមានឈ្មោះ គង់ លន់អាយុ៥៧ឆ្នាំ ជាទុរគតជនរស់នៅក្នុងភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ។ ពីមុនមកគាត់រកស៊ីឡើងត្នោត ក្រោយពីគាត់មានរបួសមកខ្នងគាត់កោងៗគមខ្នង មិនអាចប្រកបមុខរបរឡើងត្នោតទៀតបានឡើយ ហើយក៏ចាប់យកមុខរបរវៃថ្មនេះលក់ចិញ្ចឹមជីវិតគាត់និងម្នាយចាស់ម្នាក់ទៀតរហូតដល់សព្វថ្ងៃនេះជាង១០ឆ្នាំមកហើយ។

លោក គង់ លន់ បានអោយដឹងថា៖ ម្តាយគាត់បានស្លាប់ចោលគាត់៣ខែហើយសព្វគាត់រស់នៅតែម្នាក់ឯងគ្មានកូនចៅអ្វីឡើយ ហើយរកស៊ីវៃថ្មនេះជាង១០ឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃគាត់តែងមកវៃថ្មនៅជើងភ្នំតាបាំងនេះ ក្នុង១អាទិត្យគាត់វថ្ម៤គុណ៦ បាន១ ម៉ែត្រគីប លក់បានតែ
២៥០០០រៀលប៉ុណ្ណោះសំរាប់ចិញ្ចឹមជីវិតដ៏កំសត់នេះ ។

ដោយទទួលបានព័ត៌មានពីការលំបាករបស់បុរសខាងលើនេះ ឯកឧត្តម កែវ ពៅ បានចាត់លោកយិន បូរិននិងសហការីនាអំណោយ មកប្រគល់ជូនបុរសពិការដោយផ្ទាល់ដៃនៅក្នុងទីតាំងវ៉ៃថ្មរបស់គាត់តែម្តង។ អំណោយរបស់ ឯកឧត្តម កែវ ពៅ រួមមានថវិកា២០ម៉ឺនរៀល អង្ករ៣០គីឡូ ទឹកសុទ្ធ១កេះ ទឹកក្រូច១កេះ និងមី១កេះ ចំណែក លោក ខៀវ ប្រសើរ អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប ក៏បានផ្តល់ថវិកា៣០ម៉ឺរៀលផងដែរ។

លោក គង់ លន់ ពេលបានទទួលអំណោយសប្បុរសជនខាងលើនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ ឯកឧត្តមកែវពៅនិងសហការីព្រមទាំងម្ចាស់អំ ណោយ សូមទទួលបានសេចក្តីសុខគ្រប់ប្រការ និងមានជ័យជំនះ គ្រប់តួនាទីនិងភារកិច្ច ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយមានសុខសន្តិភាព និងកាន់តែរីកចំរើទៅអនាគត។