អភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រគល់ផ្ទះទី៣ ជូនគ្រួុសារ ពលរដ្ឋក្រីក្រចំនួន01 ស្ថិតនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖  នៅល្ងាចថ្ងៃអាទិត្យ 9កើត ខែចេត្រ នព្វស័ក ពុទ្ធសករាជ 2561 ត្រូវនឹងថ្ងៃទី 25 ខែមីនាឆ្នាំ 2018 ឯកឧត្តម យន្ត មីន បានអញ្ជើញផ្តល់ផ្ទះថ្មីមួយខ្នងជូនពលរដ្ឋក្រីក្រមួុយគ្រួុសាររស់នៅភូមិ ចំការកៅស៊ូ ឃុំជើងគោស្រុកព្រៃនប់ដែលជាគ្រួសារមានស្ថានភាពលំបាកខ្លាំងនិងគ្មានជម្រកសមរម្យរស់នៅ។

ឯកឧត្តម យន្ត មីន បានផ្តាំផ្ញើដល់គ្រួសារដែលទើបទទួលបានផ្ទះមួយខ្នងនេះត្រូវថែរក្សាអោយបានល្អដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះផងដែរឯកឧត្តម យន្ត មីន ក៏បានផ្ដល់ជូនបន្ថែមនូវ ពូក.គ្រែ.បង្គន់ និងសម្ភារៈប្រើប្រាស់មួុយចំនួុនថែមទៀត។

លោក សាមុត សុធារិទ្ធ ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ថ្នាក់ខេត្តចុះជួុយឃុំជើងគោ បានអោយដឹងថានេះជាផ្ទះទី3ហើយសំរាប់ឃុំជើងគោដែលបានប្រគល់ជូនគ្រួុសារក្រីក្រ។គ្រួុសារដែលត្រូវបានទទួុលផ្ទះនាថ្ងៃនេះលោក ឈ្មោះ យ៉ែម ចន្តា អាយុ ៣៩ ឆ្នាំ និងប្រពន្ធឈ្មោះ វុន វ៉ាន់ អាយុ ៣១ ឆ្នាំ មានកូនតូចៗនៅក្នុងបន្ទុកចំនួន៦នាក់ កូនបងអាយុ១៣ ឆ្នាំ/កូនប្អូនអាយុ៥ ខែ។
លោកបញ្ជាក់បន្ថែមថា៖ថវិកាដែលត្រូវចំណាយក្នុងការសាងសង់/ចាក់ដី/ទិញដីសរុបទាំងអស់មានចំនួុនសរុប ១១.០៤៥.០០០រៀល ដែលជាអំណោយរបស់ ឯកឧត្តម យន្ត មីន និងលោកជំទាវ តាមរយៈ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំជើងគោ៕