សមាជិក​គណបក្សប្រជាជនកម្ពុជា​ចំនួន​១២៥​ នាក់បាន​ទទួលប័ណ្ណសំគាល់សមាជិកគណបក្ស

0

កំពង់ធំ៖ ក្នុងពិធីសំណេះសំណាលសមាជិកបក្សប្រជាជនកម្ពុជា បានលើកយកចំនុចសំខាន់នូវសភាពការ ណ៍​ថ្មីៗ ស្តីអំពី​ការ​រីកចម្រើន​របស់​ប្រទេស​ជាតិ​ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មានសម្តេចតេជោ​ហ៊ុន​ សែន​ ជា​ប្រមុខ​រាជរដ្ឋាភិបាល បានដឹកនំានាវាសន្តិភាពឆ្ពោះទៅរកភាពរីកចម្រើន និងបាន​ធ្វើឲ្យប្រទេសកម្ពុជា មានកិត្តិយស្មើរមុខស្មើរមាត់និងអន្តរាជាតិ លើពិភពលោក ដោយសារតែកំលាំងញើស ឈាមកសាងដោយគណបក្សប្រជាជនកម្ពុជា ដែលប្រសាសន៍នេះត្រូវបានឯកឧត្តម សោម ស៊ុន សមាជិក អចិន្រ្តៃគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ថ្លែងនៅក្នុងពិធីចែកប័ណ្ណសម្គាស់ ដល់សមាជិកបក្សចំនួន ១២៥នាក់ នៅ​ភូមិ​ស្រោមដែក​ ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ។

ឆ្លៀតឳកាសនេះពិធីចែកប័ណ្ណសម្គាល់សមាជិកបក្ស ឯកឧត្តម សោម ស៊ុន បានផ្សព្វផ្សាយអំពីទង្វើ​ក្បត់ជាតិ មិនអាចអត់ឱនឲ្យបាន​ ​របស់​ទណ្ឌិត​សម​ រង្សី​ ដែលបានលួចចុះហត្ថលេខា ក្នុងរយះដែលខ្លួនកាន់អំណាច ជាប្រធានគណបក្ស  ដោយ​បាន​ចុះ​ហត្ថលេខា​កាត់​ដីកម្ពុជា​ ដែលមានចំនួន ៤​ខេត្ត (​ ក្នុងនោះមានខេត្តរតនគិរី​ ខេត្តមណ្ឌលគិរី​ ខេត្តក្រចេះ​ និងខេត្ត​ស្ទឹង​ត្រែង​ )​ ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ម៉ុង​តាញ៉ា​វៀតណាម​ នៅ​ពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​   ដែលទ្វើរបស់ជនក្បត់ជាតិរូបនេះ ហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ដោយ​ឥតស្តាយស្រណោះនោះឡើយ គឺធ្វើយ៉ាងណាឲ្យតែបានកាន់អំណាច ។

ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានកោតសរសើរ នូវចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបាន សម្រេចចិត្តរំលាយគណបក្សសង្រ្គោះជាតិបានទាន់ពេលវេលា កុំអីប្រទេសកម្ពុជា និងត្រូវបាត់បងទឹកដីចំនួន ៤ខេត្តឲ្យទៅជន​ជាតិ​ដើម​ភាគ​តិច​ម៉ុង​តាញ៉ាវៀតណាម ឲ្យមករស់នៅលើទឹកដីប្រទេសកម្ពុជាទាំង៤ខេត្តនេះ  ដែលសកម្មភាពរបស់ទណ្ឌិត​សម​ រង្សី គឺជាទង្វើក្បត់ជាតិទាំងស្រុង ដោយពុំអាចអត់អោនទោសឲ្យជាដាច់ ខាត និងសូមឲ្យរាជរដ្ឋាភិបាលផ្តន្ទាទោសតាមច្បាប់កុំឲ្យមានការលើកលែង។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ផងដែរថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំបីជឿលើការញ៉ុះញ៉ុងរបស់ ជនអមិត្ត ដែលមានចេតនា បំផុសបំផុលចលនា បង្ករអសន្តិសុខ ជម្រុញឲ្យផ្ទុះអំពើហឹង្សា តវ៉ាបាតុកម្ម ដែល ជាគោលបំណងបង្គាប់បញ្ជារបស់មេដឹកនំាគណបក្សប្រឆាំង និងូសមឲ្យសមាជិកបក្សទាំងអស់រួមសហការ​ទប់ស្កាត់អំពើទាំងនេះ និងដោះស្រាយរាលបញ្ហា ការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ដែលពិធីនេះបានធ្វើ​ឡើងនៅព្រឹក​ថ្ងៃ​ទី​២៤​ ខែមិនា​ ឆ្នាំ​២០១៨​ នៅ​ភូមិ​ស្រោមដែក​ ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ។

ដោយ  ប៊ុន  រដ្ឋា