កិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ ស្តីពីបញ្ហាប្រឈម ការអនុវត្តនិតិវិធីព្រហ្មទណ្ទ និងក្រមព្រហ្មទណ្ទ

0

កំពង់ធំ៖ មន្រ្តីនគរបាលយុត្តិធម៌ គ្រប់អធិការស្រុក ក្រុង រួមទាំងការិយាល័យចំណុះឲ្យ ស្នងការនគរបាល ខេត្តកំពង់ធំ បានចូលរួមប្រជុំប្រចាំត្រីមាស៣ខែម្តង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីនគរបាល យុត្តិធម៌ក្នុងការលំអិតច្បាប់ នៅ តុលាការ អមសាលាដំបូងខេត្តកំពង់ធំ ជាគោលបំណងឲ្យមន្រ្តីនគរបាលយុត្តធម៌ទាំងអស់ យល់ពីនិតិវិធីនៃព្រហ្មទណ្ទ និងក្រមព្រហ្មទណ្ទ នៃព្រះរាជាណាកច្រកម្ពុជា ។
កិច្ចប្រជុំនេះ ត្រូវបានពន្យល់ការអនុវត្តច្បាប់ និងការបង្រ្កាបបទល្មើសផ្សេងៗ និងបង្រៀនដល់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការកសាងសំណុំរឿងគ្រឿងញៀនដោយសុវត្តិភាពពីការចោទប្រកាន់ ដោយមានការចូលរួមជា អធិបតីភាព លោក ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដោយមានមន្រ្តីនគរបាលយុត្តិធម៌ មកពីអង្គភាពកងរាជអាវុធហត្ថ និងប៉ូលិសនៃស្នងការនគរបាលខេត្ត ជាង១០០នាក់ នៅព្រឹកថ្ងៃទី ២៩ ខែមិនា ឆ្នាំ ២០១៨។
នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីនគរបាលយុត្តិធម៌ លោក ឃន សុកល និងលោក អ៊ិត សុធា ធ្វើការពិភាក្សា ចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តច្បាប់កន្លងមក ដោយបានផ្តោតទៅលើ ការបញ្ជូនសំណុំរឿងមកតុលាការដោយមានការយឺតយ៉ាវ និងគៀកម៉ោងសម្រាក់របស់មន្រ្តីរាជការ ដែលធ្វើមានការយឺតក្នុងការចងក្រងនិតិវិធី ទី២ បញ្ហាថតរូបករណី គ្រោះថ្នាក់ចរាចរណ៍ ទី៣បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានដែកកំពុងតែធ្វើសកម្មភាពសូមឲ្យមន្រ្តីរនគរបាលយុត្តិធម៌ទាំងអស់ ពង្រឹងក្នុងការបង្រ្កាបទប់ស្កាត់ឲ្យបាន ទី៤ គឺបញ្ហាសត្វពាហនៈ ដែលតែងតែដើរលើកំណាត់ផ្លូវជាតិ ដែលបង្ករឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ម្ចាស់សត្វពាហនៈ ត្រូវទទួលខុសត្រូវចេញសំណងក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាបានមានប្រសាសន៍ថា ករណីម្ចាស់ទាមទារសំណង សមត្ថកិច្ចត្រូវបញ្ជូនមកសំណុំរឿងមកតុលាការ នៃសំណងរដ្ឋប្បវេណី ដោយសមត្ថកិច្ចពុំមានសិទ្ធ សម្រេចក្តីជំនួសតុលាការនោះទេ ៤ មុនបើកការស៊ើបអង្កេត មាត្រា១១១ ត្រូវមានការឯកភាព និងចំណាព្រះរាជអាជ្ញា មិនអាចធ្វើឯងៗបានទេ និងបានបញ្ជាក់ករណីគ្រោះថ្នាកើចរាចរណ៍ ដោយសត្វពាហនៈ គឺម្ចាស់យានយន្តពុំមានកំហុសនោះទេ ហើយពុំអាចឃាត់យានយន្តនោះទេ រីឯករណីមន្រ្តីនគរាបាលយុត្តិធម៌ ចុះទៅប្រតិបត្តិការនៅតាមស្រុក គឺត្រូវរាយការណ៍មកស្នងការ និងរាយកាណ៍ជូនព្រះរាជអាជ្ញាតាមឋានានុក្រម ។
លោក ឃន សុកល ប្រធានសាលាដំបូង ខេត្តកំពង់ធំ បានកោតសរសើរនិងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ មកលើការអនុវត្តច្បាប់ និងការចងក្រងនិតិវិធីក្រមព្រហ្មទណ្ទ បានល្អប្រសើរ និងសូមឲ្យចូលរួមរឹតបន្តឹងបន្ថែមទៀត ក្នុងការទប់ស្កាត់បញ្ហាចែកចាយ ជួញដូរគ្រឿងញៀន និងបង្រ្កាបបទល្មើសផ្សេងៗ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងមានការចោទប្រកាន់ពីសំណាក់មហាជន ។
ដោយ ប៊ុន រដ្ឋា