ផ្សព្វផ្សាយតួនាទីទទួលខុសត្រូវរដ្ឋបាលឃុំសង្កាត់ចុះបញ្ជីដីធ្លី និងប្រថាប់

0

កំពង់ធំ៖ ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា វគ្គផ្សព្វផ្សាយដែលបានប្រារព្ធក្នុងពេលនេះ គឺជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីរៀបចំដែនដីនគររូមនីកម្មដែនដី និងសំណង់ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ ក្នុងការបម្រើសេវាសាធារណៈ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដោយកំណត់យ៉ាងច្បាស់ ក្នុងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រកបទៅដោយគតិ បណ្ឌិត។

ឯកឧត្តម បន្តថា បញ្ហាដីធ្លីនៅមូលដ្ឋានដែលទាក់ទងផ្ទាល់ទៅនឹងសណ្តាប់ធ្នាប់ របៀបរៀបរយ និងជីវភាពរស់ប្រជាពលរដ្ឋសំដៅដល់ការអភិវឌ្ឍរបស់មូលដ្ឋានដោយនិរន្តភាព និងតម្លាភាព។ ក្នុងនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម តែងតែប្រកាន់ភ្ជាប់នូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយបានធ្វើប្រតិភូកម្មអំណាចដល់មន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត។

ម្យ៉ាងវិញទៀតការងារដីធ្លី ជាការងារមួយដែលមានចរិតអន្តរវិស័យដែលក្រសួង ស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ ត្រូវតាមដាន និងត្រួតពិនិត្យជាប្រចាំ និងមានវិធានការទប់ស្កាត់រាល់សកម្មភាពអសកម្មនានា ក្នុងមូលដ្ឋានផងដែរ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងសំណោមពរ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ អ្នកផ្តល់សេវាត្រូវ គោរពទៅតាមគោលការណ៍ ដោយរក្សានូវ គុណភាពព័ត៌មាន, ផ្តល់ភាពងាយស្រួលក្នុងការទទួលយកសេវាទៅ កាន់ប្រជាពលរដ្ឋ, មានការយកចិត្តទុកដាក់ក្នុងការទទួលប្រជាពលរដ្ឋដែលមកសុំការផ្តល់សេវា និងជាពិសេសមានយន្តនាការព័ត៌មានត្រឡប់នឹងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។

ជាមួយគ្មានេះ ឯកឧត្តម ប្រ៉ាក់ សារាត់ អភិបាលរងខេត្តកំពង់ធំ អំពាវនាវឲ្យ អាជ្ញាធរនៅតាមមូលដ្ឋានត្រូវតាមដានត្រួតពិនិត្យជាប្រចាំនិងត្រូវពង្រឹងសមត្ថភាពជំនាញ សីលធម៌វិជ្ជាជីវៈដល់មន្ត្រី អនុវត្តច្បាប់ និងបទដ្ឋានគតិយុទ្ធជាធរមាន ដើម្បីក្លាយជា អ្នកផ្តល់សេវាសាធារណៈល្អ ប្រកបដោយប្រសិទ្ធិភាព និងគុណភាព ក្នុងការលើកស្ទួុយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង ដែលជាគោលបំណង របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។ ទន្ទឹមនិងសនេះរាល់សុំណំរឿងវិវាទដីធ្លី សូមឲ្យអភិបាលក្រុង ស្រុកទាំងអស់ ជម្រុញការសម្របសម្រួល និងដោះស្រាយ ជូនប្រជាពលរដ្ឋ ដោយរៀបចំជាកម្មវិធី ផែនការ ប្រចាំ សប្តាហ៍ ប្រចាំខែ ច្បាស់លាស់ សម្រាប់តាមដាន និងវាយតម្លៃការអនុវត្តការងារនេះ។

ដោយ ប៊ុន  រដ្ឋា