ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញក្នុងពិធីបិទវគ្គបំប៉នជំនាញដល់នាយ នាយរង ពលរាជអាវុធហត្ថ​ខេត្តកំពង់ធំ

0

កំពង់ធំ៖ ការហ្វឹកហ្វឺន បំប៉ន់ជំនាញដល់កងរាជអាវុធហត្ថ គឺជាផែនការរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមាន ការយកចិត្តទុកដាក់មកលើ នាយ នាយរង និងពលទាហាន ចាត់ឲ្យតាមបណ្តាអង្គភាព បើកវគ្គរៀនសូត្រ ដើម្បីជាគុណភាព សុខភាព ចំណេះដឹង ដ៏រ៉ឹងប៉ឹងរបស់កងកម្លាំង ដែលប្រសាសន៍នេះ ត្រូវបានឧត្តមសេនីយ៍ ត្រីហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ថ្លែងនៅក្នុងពិធី បិទវគ្គបំប៉នជំនាញដល់កងរាជ​អាវុធខេត្តកំពង់ធំ។

ផ្អែកលើខ្លឹមសារមេរៀន ដែលបានផ្តល់ជូនដល់សិក្ខាម ទី១ សណ្តាប់ធ្នាប់ជួរទ័ព ទី២ របៀបធ្វើរបាយ​ការណ៍ និងផែនការ ទី៣ សង្គ្រោះបន្ទាន់ ទី៤ និតិវិធីកាសាងសំណុំរឿងគ្រឿងញៀន ទី៥ ការរក្សាសណ្តាប់ធ្នាប់ទី៦ ច្បាប់ស្តីការគ្រប់គ្រងអាវុធជាតិផ្ទុះ ទី៧ និតិវិធីស៊ើបអង្កេត ទី៨ អនុវត្តរូបមន្តនិតិវិធី ទី៩ តួរនាទី ភារកិច្ចរបស់មន្រ្តីនគរបាលយុត្តធម៌  ដែលការបើកវគ្គហ្វឹកហ្វឺនរៀនសូត្រនេះ ត្រូវបានប្រើរយះពេល១៥ថ្ងៃ ដោយមានគ្រូឧទ្ទេសនាម៩រូប សិក្ខាកាមចូលរួម១២៥នាក់ ក្នុងនោះទទួលបាន និទ្ទេសល្អចំនួន ២៧រូប និទ្ទេសល្អបង្គួរ ៦៨នាក់ និទ្ទេសមធ្យម៣០រូប  ដែលពិធីបិទវគ្គនេះ បានធ្វើឡើងនៅសាលប្រជុំ ទីបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៨។

ឧត្តមសេនីយ៍ត្រី យ៉ត គារិន ប្រធានគណកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានវាយតំលៃលើការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់សិក្ខាកាម ក្នុងការក្រេបជញ្ជក់យកចំណេះដឹងពីលោកគ្រូ យោធាចារ្យ ក្នុងវគ្គបំប៉ន ជំនាញ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ទទួលបានលទ្ធផលល្អនិងជោគជ័យ ដោយសារសិក្ខាកាមទាំងអស់ មានការអត់ធ្មត់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងបានល្អប្រសើរ និងមានការសាមគ្គី ឯកភាពផ្ទៃក្នុងរវាង សិក្ខាកាមដូចគ្នា និងគ្រូឧទ្ទេសនាម រួមទាំងគណគ្រប់គ្រងវគ្គ។

ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានផ្តាំផ្ញើរ និងកោតសរសើរ ចំពោះ សិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលា មកទទួលយកចំណេះដឹងដោយយកចិត្តទុកដាក់ ដែល ជាភារកិច្ចរបស់កងកម្លាំង ត្រូវតែខិតខំសិក្សារៀនសូត្រ ព្យាយាមអត់ធ្មត់ ស្តាប់គ្រូពន្យល់ ម្យ៉ាងទៀតក្នុងនាម ជាកងកម្លាំងត្រូវត្រៀមរួចជាស្រេច ក្នុងភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្រប ច្បាប់ដែលកើតឡើងពីការបោះឆ្នោត និងត្រូវបានលក្ខណៈសម្បត្តិល្អប្រសើរ ទាំងចំណេះដឹង សមត្ថភាព គុណភាព សុខភាព គ្រប់យ៉ាងដើម្បីត្រៀមទទួលបទបញ្ជាថ្នាក់លើប្រគល់ជូន។

ដោយ  ប៊ុន  រដ្ឋា