ឧត្តមសេមីយ៍ត្រី សោម ស៊ុន ចុះពិនិត្យសកម្មភាព​ហ្វឹកហាត់​ក្បាច់​គុន​កងយោធពល​ខេមរៈ​ភូមិន្ទ​វេរសេនា​តូចលេខ១

0

កំពង់ធំៈ តំបន់ប្រតិបត្តិការសឹករងកំពងង់ធំ បានអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវផែនការរបស់ អគ្គបញ្ជាការដ្ឋាកង​ទ័ពជើងគោក និង​បញ្ជាការ​ដ្ឋាន​យោធភូមិភាគ​ទី​៤ ក្នុងភារកិច្ច ហ្វឹកហ្វឺនដល់ កងកម្លាំង​ជំនាញ​អន្តរាគមន៍​ពិសេស​របស់​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​  ដែលកំពុងតែ​បន្ត​ហ្វឹកហាត់​ក្បាច់​គុនរបស់សិក្ខា​កាម នៃវរសេនាតូចលេខ១ ។

ដំណើររបស់ប្រតិភូយោធា ដឹកនាំការត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស ដែលកំពុងតែយកចិត្តទុកដាក់ លើមុខវិជ្ជាក្បាច់គុន ត្រូវបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ​បត្តិការសឹករងកំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ខែមិនា​ ឆ្នាំ​២០១៨​ ដើម្បី​លើក​ទឹកចិត្ត​ និង​ពិនិត្យ​គុណភាព​ហ្វឹកហ្វឺន​ដល់​កងកម្លំាង​អន្តរាគមន៍​ពិសេស​ របស់​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ ស្ថិត​នៅភូមិតាឡែកថ្មី​ ឃុំ​សាលាវិស័យ​ ស្រុក​ប្រសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ។

 

ឧត្តមសេនីយ៍ត្រី សោម ស៊ុន ក្រោយពីបានពិនិត្យ សកម្មភាពការហ្វឹកហាត់ ​ក្បាច់​គុនរបស់ ​កងយោធពល​ខេមរៈ​ភូមិន្ទ​ របស់​សិក្ខា​កាម​ នៃបញ្ជាការ​ដ្ឋាន​វរសេនាតូច​លេខ​១​ ដែល​ជា​សកម្មភាព​ភាព​ហ្វឺនប្រចាំឆ្នាំ២០១៨​ តាមផែន​ការ​ របស់​អគ្គបញ្ជាការ​ដ្ឋាន​ បញ្ជាការ​ដ្ឋាន​កងទ័ព​ជើងគោក​ និង​បញ្ជាការ​ដ្ឋាន​យោធភូមិភាគ​ទី​៤​ ក៏បានកោតសរសើរ ចំពោះគ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ បំពេញភារកិច្ច ក្នុងតួនាទីជាកងកម្លាំង ដែលជាឆ្អឹងខ្នងរបស់ជាតិ ទទួលបានលទ្ធផលល្អប្រសើរ និងសំណូមពរឲ្យខិតខំប្រឹង ប្រែងបន្តទៀត រួមទាំងថែរក្សាសុខភាព ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក្នុង​ពិធី​សំណេះសំណាល​នេះ​ ថ្នាក់​ដឹក​នាំ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ក៍បាន​ឧបត្ថម្ភ​នូវ​ភេសជ្ជៈ​មួយ​ចំនួន​ជូន​ដល់​សិក្ខាកាម​ដើម្បីពិសារក្រោយពេលសម្រាកផងដែរ។

ដោយ  ប៊ុន  រដ្ឋា