ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារប្រចាំការទប់ស្កត់ការទន្រ្ទាន កាប់ឆ្កាព្រៃ ចាប់យកដីធ្វើជាកម្មសិទ្ធ

0

ខេត្តព្រះសីហនុ   ប្រជុំស្តីអំពីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារប្រចាំការទប់ស្កត់ការទន្រ្ទាន កាប់ឆ្កាព្រៃ ចាប់យកដីធ្វើជាកម្មសិទ្ធ ស្ថិតនៅតំបន់ពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ស្រ៊ុនស្រ៊ន់ អភិបាលរងខេត្តទទួលបន្ទុកទំនាស់ដីធ្លី បានដាក់បញ្ជាទៅគណៈកម្មការថ្មីនេះថា” បើមានបុគ្គលណាយកឈ្មោះថ្នាក់់ដឹកនាំមកប្រើក្នុងការក្នុងការបន្លាចសមត្ថកិច្ចពេលចុះអនុវត្តការងារត្រូវឃាត់ខ្លួនភ្លាមៗតែម្តងដើម្បីចាត់ការទៅតាមផ្លូវច្បាប់”។

រសៀលថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំស្តីអំពីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារប្រចាំការទប់ស្កត់ការទន្រ្ទាន កាប់ឆ្កាព្រៃ ចាប់យកដីធ្វើជាកម្មសិទ្ធ ស្ថិតនៅតំបន់ពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ។

យោងតាមសេចក្តីសម្រេចលេខ០៥៣/១៨សសរ របស់រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចចាត់តាំងលោក សេរី សម្បត្តិ នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ជាប្រធានក្រុមការងារនេះ។លោក សេរី សម្បត្តិ ប្តេជ្ញាចិត្តថា នឹងធ្វើការងារនេះអោយមានប្រសិទ្ធភាពតែលោក ស្នើសុំអោយក្រុមការងារត្រូវសហការគ្នាអោយបានល្អ។

លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៏ណែនាំដល់គណៈកម្មការដែលទើបចាត់តាំងថ្មីនេះត្រូវរៀបចំដាក់កម្លាំងប្រចាំការអោយជាប់ប្រចាំធ្វើយ៉ាងត្រូវទប់ស្កាត់នូវរាល់ការទន្រ្ទាន កាប់ឆ្កាព្រៃ ចាប់យកដីធ្វើជាកម្មសិទ្ឋ នៅតំនប់ខាងលើអោយមានប្រសិទ្ឋភាពខ្ពស់។
លោករំលឹកថាកន្លងមកមានប្រជាពលរដ្ឋខ្លះបានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំជាខែលក្នុងការទន្រ្ទានយកដី នៅចំណុចនេះធ្វើជាកម្មសិទ្ឋរបស់ខ្លួន៕