ប្រតិភូសាលារាជធានីភ្នំពេញចុះជួបកងកម្លំាង​ប្រដាប់​អាវុធ ទិសទី១ប្រាសាទព្រះវិហារមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

0

ខេត្តព្រះវិហារ៖ ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមព្រឹក្សា រាជធានីភ្នំពេញតំណាង ដ៍ខ្ពង់ខ្ពស់ឯកឧត្តម អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ បានលេីឡេីងថា សន្តិ ភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជាតិសាស្រ្តយេីង ដូឆ្នេះសូមអោយនាយទាហាន ពលទាហាន កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្កេីនស្មារតីយកចិត្តទុក្ខដាក់ និងទទួលខុស ត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច ដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បន្តប្រពៃណីគំរូវរភាពអង្គអាចក្លាហាន និងស្នាដៃអោយកាន់តែល្អប្រសេីរឡេីងថែមទៀត ក្នុងការថែរក្សាការពារបូរណ ភាពទឹកដីអោយបានគង់វង់ មិនអោយបាត់បង់សូម្បីតែមួយមីលីម៉ែត្រ។

ប្រសាសន៍លេីកឡេីងនេះ នៅក្នុង​ឱកាសដែលឯកឧត្ដម ដឹកនាំគណប្រតិភូសាលារាជធានីភ្នំពេញ អញ្ជើញចុះជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំយកនូវអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តព្រិទ្ធិបណ្ឌិត មកចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ក្នុងទឹសទី១ប្រាសាទព្រះវិហារមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍ និងការលេីកឡេីងអំពីសភាព ការណ៍បច្ចុប្បន្ន តាមព្រំដែនក្នុងទិសទី១ ប្រាសាទព្រះវិហារដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ជំរាបជូនគណអធិបតី ក៍ដូចជាអង្គពិធីទាំងមូលបានបញ្ចប់ ឯកឧត្ដមបានលេីកឡេីងថា៖ រាជរដ្ឋាភិបាលកម្ពុជានិទិ្ទកាលទី៥ នៃរដ្ឋសភា ដែលមានសម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយយុទ្ធសា ស្ត្រចតុកោណ តំណាក់កាលទី៣ នៅតែរក្សាបានអភិបាលកិច្ចល្អ ជាស្នូលនៃយុទ្ធសាស្ត្រ ដេីម្បីឈានទៅរកយុត្តិធម៌សង្គមប្រកបដោយចេរភាពសមធម៌ តាមរយះការបន្តអនុវត្តន៍ឥដ្ឋរាថយនូវកំណែទម្រុងចំនួន៤ចំណុច÷ ១.ប្រយុទ្ធប្រឆាំងអំពេីពុករលួយ ២.កំណែទម្រុងច្បាប់និងប្រព័ន្ធយុត្តិធម៌ ៣.កំណែទម្រុងច្បាប់សាធារណៈ ៤.កំណែទម្រុងកងកម្លាំងប្រដាប់អាវុធ។

ឯកឧត្តមបានបញ្ជាក់បន្តថា កងកម្លាំងប្រដាប់អាវុធ គឺជាមូល ដ្ឋានគ្រឹះ ដ៍ចាំបាច់មិនអាចខ្វះបាន ព្រោះថាវិស័យនេះគឺជាឆ្អឹង ខ្នងសម្រាប់ទ្រទ្រង់សេចកិច្ចជាតិ មានន័យថាបេីប្រទេសជាតិមានសង្គ្រាម សន្តិសុខ សណ្តាប់ធ្នាប់សាធរណៈ មិនល្អទេ សេដ្ឋកិច្ច ក៏មិនអាចដំណើរការបានល្អ ហេីយពិតជាមិនមានការអភិវឌ្ឍនោះឡេីយ។ ឯកឧត្តមបន្តទៀតថា ដើម្បីថែរក្សាសុខសន្តិភាព ព្រមទាំងការអភិវឌ្ឍរីកចម្រេីនលេីគ្រប់វិស័យ បានជោគជ័យនោះ លុះត្រាតែមានការចូលរួមសហការ ព្រមគ្នាទាំងអស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ដោយឈរលេីស្មារតីសាម្គីមិត្តភាព ឯកភាពផ្ទៃក្នុង អោយកាន់តែល្អប្រសេីរឡេីង។

ឯកឧត្តម ក៏បានមានប្រសាសន៍លេីកឡេីងពីសភាពការណ៍វិវត្តន៍របស់ប្រទេសជាតិ និងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ដែលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី កន្លងទៅថ្មីៗនេះ គឺជាជោគជ័យថ្មីមួយទៀតសំរាប់កម្ពុជា ដែលមានបងប្អូនប្រជាជនខ្មែរជាច្រេីននៅអូស្ត្រាលី បានមកទទួលស្វាគមន៍ដំណេីរទស្សនកិច្ចរបស់សម្តេចតេជោ ពិសេសជាងនោះទៅទៀត រដ្ឋាភិបាលអូស្រ្តាលី បានផ្ដល់ជំនួយដល់កម្ពុជាចំនួន៨៧លានដុល្លារ សម្រាប់បន្តកសាង និងអភិវឌ្ឍប្រទេសជាតិផងដែរ។

សូមបញ្ជាក់ថា អំណោយដ៍ថ្លៃថ្លារបស់សម្តេចទាំងធ្វេ តាមរយះគណៈប្រតិភូសាលារាជធានីភ្នំពេញមកជួយឧបត្ថម្ភដល់កងទ័ព នាឱកាស់នោះរួមមាន÷ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ថវិការចំនួន៤០លានរៀល ទីបញ្ជាការកងពលតូចអន្តរាគមន៍ លេខ៩ថវិការចំនួន៤០លានរៀ និងអង្គភាពនគរបាលវរការពារព្រំដែនគោកលេខ៧៩៣ថវិកាចំនួន ១០លានរៀល រួមទាំងសម្ភារៈបរិក្ខាគ្រឿងឧបភោគបរិភោគមួយចំនួន និងឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នាយនគរបាល ពលនគរបាលក្នុងម្នាក់ៗថវិការ៥ម៉ឺនរៀលផងដែរ៕សួនលីណា