សម្តេចពិជ័យសេនា ទៀ បាញ់ អះអាងថា រាជរដ្ឋាភិបាលនូវតែបន្តជួយដល់កុមារគថ្លង់ និងពិការភ្នែកទោះក្នុងកាលៈទេសណាក៍ដោយ

0

សៀមរាប៖ មានប្រសាសន៍ក្នុងពិធី ចុះសួរសុខទុក សំណះសំណាល និងរៀបចំអាហារសម្រាប់កុមារ គរថ្លង និងកុមារពិការភ្នែករបស់អង្គការគ្រួសារថ្មីខេត្តសៀមរាប ចំនួន១៤១នាក់ ស្រីចំនួន៥៧នាក់ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកខ្ពស់ ដល់ជនពិការ ទោះក្នុងកាលះទេសណាក៍ដោយ ហើយនេះក៍ស្តែងចេញពី កម្លាំងមនុស្សធម៌ដ៍ធំធេងផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនពិការ និងលោកគ្រូ អ្នកគ្រូ ដែលតែងតែជួយបណ្តុះបណ្តាល និងអប់រំ ដល់ប្អូនៗដែលជាជនពិការគ្រប់កាលៈទេសទាំងអស់ ។ ជារៀងរាល់ឆ្នាំ សម្តេចពិជ័យសេនាតែងតែចុះសួរសុខទុក សំណះសំណាល និងរៀបចំអាហារសម្រាប់កុមារ គរថ្លង និងកុមារពិការភ្នែករបស់អង្គការគ្រួសារថ្មីខេត្តសៀមរាប ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កុមារ គរថ្លង់ និងពិការភ្នែក។
សម្តេចពិជ័យសេនា បានជម្រុញក្មួយៗជនពិការទាំងអស់ ត្រូវមានការតស៊ូព្យាយាម ពុះពារគ្រប់ឧបសគ្គក្នុងជីវិត ដើម្បីខិតខំរៀនសូត្រក្រេបយក ចំណេះដឹង និងជំនាញ ចូលរួមបំរើសង្គមជាតិ ដូចឲ្យអ្នកមានកាយសម្បទាគ្រប់គ្រាន់ដែរ។
គួរំលឹកថា គិតក្នុងឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា បានផ្ដល់ដល់សាលាកុមារគថ្លង់ និងពិការភ្នែកខេត្តសៀមរាប ដូចជា សាងសងផ្ទះមួយខ្នងចំនួន២ជាន់ ផ្តល់តុថ្មសម្រាប់សិស្សទទួលទានអាហារចំនួន១៥ឈុត និងតុកៅអីសម្រាប់ថ្នាក់បង្រៀនហាត់ស្តាប់ និងនិយាយ រៀបចំអាហារ មី ត្រីខ អង្ករ និងថវិការសម្រាប់ចំណាយថ្លៃទឹក ថ្លៃភ្លើង ដល់សិស្សានុសិស្សនិងបុគ្គលិក សរុបប្រមាណជិត៣ម៉ឺនដុល្លា។
លោកស្រី ហុង ធារី នាយិកាសាលាកុមារគថ្លង និងកុមារពិការភ្នែកសៀមរាប បានមានប្រសាសន៍ថា សាលាកុមារគថ្លង់ និង កុមារពិការភ្លែកខេត្តសៀមរាប បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០០០ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវហ្សាដឺហ្គោល ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបរាប ខេត្តសៀមរាប។ រហូតមកដល់ពេលនេះមានអាគារចំនួន១២ខ្នង មានបុគ្គលិកចំនួន៤០នាក់ ក្នុងនោះមានស្រី ១៨នាក់ សិស្សគថ្លង់និងពិការភ្នែក សរុបចំនួន១៤១នាក់ ស្រី៥៧នាក់ក្នុងនោះមាន សិស្សគថ្លង់ចំនួន១១៦នាក់ ស្រី៤៨នាក់ រហូតមកដល់ពេលនេះ មានអាគារចំនួន១២ខ្នង បុគ្គលិកចំនួន៤០នាក់ ក្នុងនោះមានស្រី១៨នាក់ សិស្សគថ្លង់ និងពិការភ្នែក សរុបចំនួន១៤១នាក់ ស្រី៥៧នាក់ ក្នុងនោះមានសិស្សគថ្លង់ចំនួន១១៦នាក់ ស្រី៤៨នាក់ និងសិស្សពិការភ្នែក២៥នាក់ ស្រី៩នាក់ ។ សិស្សដែលមកពីស្រុកឆ្ងាយក្នុងខេត្តសៀមរាបនិងខេត្តផ្សេងៗទៀត ស្នាក់នៅក្នុងសាលាចំនួន៩០ នាក់ ក្នុងនោះមានស្រី២៣នាក់៕