កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបញ្ជូនខ្លួនស្ត្រីសង្ស័យម្នាក់ទៅតុលាកាពីបទរក្សាទុក្ខ និងចែកចាយសារធាតុញៀន!

0

ព្រះវិហារ: ស្ត្រីសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបញ្ជូនខ្លួនទៅតុលាកា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះ ពីបទចែកចាយ និងរក្សាទុក្ខសារធាតុញៀន ទៅតាមនិត្តិវិធីច្បាប់។ នេះបេីយោងតាមការបញ្ជាក់អោយដឹងពីលោក វរសេនីយ៍ទោ ជូ ប៊ុនស៊ុង មេបញ្ជាការរង ទទួលបន្ទុកការងារយុត្តិធម៌។

លោកបន្តថា ស្ត្រីសង្ស័យមានឈ្មោះ ចេង ដានី អាយុ៤៥ឆ្នាំ រស់នៅភូមិឈេីទាលគង ឃំុជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះ វិហារ មុខរបបរមិនពិតប្រាកដ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ក្រោមការចង្អុលបង្ហាញ ពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោកទី សុវណ្ណថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារផងនោះ។

កម្លាំងអាវុធហត្ថចំនួន០៩នាក់ រថយន្ត០៣គ្រឿង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជូ ប៊ុនស៊ុង ចុះធ្វេីការឃាត់ខ្លួនស្ត្រីសង្ស័យ រួមជាមួយនិងវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន ១៧កញ្ចប់ ស្មេី៥០,៧១ក្រាម កាលពីវេលាម៉ោង១២.៥០នាទីថ្ងៃ ទី៣ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ ឋិតនៅចំណុចភូមិសាស្ត្រ ខាងលេី៕សួនលីណា