ប្រចណ្ឌប្រពន្ធរត់ទៅធ្វើអត្តឃាតខ្លួនឯង

0

ខេត្តរតនគិរី÷ បុរសវ័យចំណាស់ម្នាក់ដាច់ចិត្តចង.កធ្វើអត្តឃាតខ្លួនឯងព្រោះរឿងប្រចណ្ឌប្រពន្ធ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១នឹង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិ៤គ៦០ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាត់ រាក់ ភេទប្រុសអាយុ៥៥ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរ កសិករ។នគរបាលបន្តថា តាមសាក្សីបានបំភ្លឺឲ្យសមត្ថកិច្ចដឹងថា មូលហេតុនែការចង .កនេះ គឺបណ្តាលមកពីការប្រចណ្ឌប្រពន្ធ។ក្រោយកើតហេតុនគរបាលជំនាញចុះមកធ្វើកោសល្យវិច័យពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ហើយបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ យក្ខឡោម