មន្ត្រីជាន់ខ្ពស់ខេត្តសៀមរាបអំពាវនាវឪ្យពលរដ្ឋចូលរួមទស្សនាព្រិត្តិការណ៍អង្គរសង្ក្រាន្តលើកទី៦ឪ្យបានច្រើនកុះករ

0

សៀមរាប៖ អភិបាលរងខេត្តសៀមរាប លោកទៀ សីហា បានឲ្យដឹង ថា ដំណើរការនៃការរៀបចំសាងសង់សំណង់ផ្សេងៗ សម្រាប់កម្មវិធីអង្គរសង្ក្រាន្តឆ្នំា២០១៨ បានដំណើរការទៅយ៉ាងរលូនដោយសម្រេចបាន៨០ភាគរយហើយ។
លោក ទៀ សីហា បានមានប្រសាសន៍ដូច្នេះក្នុងឪកាស់ដែល ក្រុមហ៊ុនតែបៃតងថេនសៃយូឈិ ប្រគល់ជូននូវភេសជ្ជៈ ចំនួន១០០កេស ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប កាលពីព្រលប់ថ្ងៃទី០៣ ខែមេសានេះ។
លោកបានបន្តឲ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តសៀមរាបបានត្រៀមខ្លួនរួចស្រេចដើម្បីប្រារព្ធព្រឹត្តការណ៍អង្គរសង្រ្កានឆ្នាំ២០១៨។ ដូច្នេះលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ទិសទី អញ្ជើញចូលរូមឲ្យបានច្រើនកុះករ។តាមការរៀបរាប់របស់លោក កៅ តុលា នាយកប្រតិបត្តិ ក្រុមហ៊ុនថេនសៃ ខេមបូឌា លោកបានមានប្រសាសន៍ថា នេះជាលើកទីបីហើយដែលលោកបានមានឱកាសចូលរួមចំណែកជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បីបំរើក្នុងកម្មវិធីអង្គរសង្រ្កាន។ លោកថា ក្រមហ៊ុនលោកនឹងបន្តសកម្មភាពនេះនៅឆ្នាំក្រោយៗទៀត ៕