ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជិតឈានចូលមកដល់ នាពេលខាងមុខនេះ តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ បានអញ្ជេីញចុះជួបសណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធជួរមុខទឹសប្រាសាទព្រះវិហារ!

0

ព្រះវិហារ: ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តព្រះវិហារ ដំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី អមដំណេីរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជកា ស្ថាប័ន្ធពាក់ព័ន្ធក្នុងខេត្ត នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ បានអញ្ជេីញចុះជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធជួរមុខ ក្នុងទឹសទី១ ប្រាសាទព្រះវិហារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលេីកឡេីងថា នេះមិនមែនជាលេីទី១នោះទេ ដែលឯកឧត្តមអ្នកតំណាងរាស្ត្រ បានមកកាន់ទីនេះ ហេីយបានជួយដោះស្រាយ រាល់បញ្ហាប្រឈមដែលប្រជាពលរដ្ឋ ក៍ដូចជាកងទ័ព និងគ្រួសារទ័ព បានជួបប្រទះ។ ឯកឧត្តមបន្តថា កត្តាទាំងអស់នេះ សបញ្ជាក់អោយឃេីញយ៉ាងច្បាស់ ពីការយកចិត្តទុក្ខដាក់រួមសុខរួមទុក្ខ យ៉ាងចិត្តស្និទ្ធជាមួយរាស្ត្រ ក៍ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា។ បានធ្វេីអោយជីវិភាព ព្រមទាំងការរស់នៅ របស់ប្រជាពលរដ្ឋ ប្រកបដោយភាពសុខដុមរមនា ពិសេសមន្ត្រីរាជកា និយោជិកគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានជីវភាពកាន់តែល្អប្រសេីរឡេីង តាមរយះការតម្លេីងប្រាក់បៀរវត្ត និងប្រាក់បំណាច់មុខងារ ជូនជារៀងរាល់ឆ្នាំ។

ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ បានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ របស់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងអង្គភាព ដែលមានភារកិច្ចឈរជេីងការពារជាតិមាតុភូមិអធិបតេយ្យភាព បូរណភាពទឹកដី បានយ៉ាងរឹងមាំ ពិសេសនៅតំបន់ប្រាសាទព្រះវិហារ ស្របតាមគោលការណ៍ និងអនុសាសន៍ ដ៍ឆ្លៀសវាងវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះផងដែរ ឯកឧត្តម សួស យ៉ារ៉ា ព្រមទាំងប្រតិភូបានឧបត្ថម្ភថវិការចំនួន៤០លានរៀល រួមនិងសម្ភារៈបរិក្ខាមួយ ចំនួនដល់ទីបញ្ជាការកងពលធំអន្តរាគមន៍ ជាអំណោយដ៍ថ្លៃថ្លា របស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះផងដែរ៕សួនលីណា