អាតូចសាកកម្លាំងជាមួយអាធំមានអីខ្ទេចមុខអស់

0

ខេត្តរតនគិរី÷ រថយន្តនីសាន់ មួយគ្រឿងប្រលះរថយន្តកូរេបណ្តាលឲ្យរងការខូចខាតទាំងសងខាង មិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៣នឹង៣០នាទីរសៀល ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបំបែកជាបី ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរេមួយគ្រឿងបើកបរក្នុងទិសដៅពីកើតមកលិស ខណ:ពេលនោះដែរមានរថយន្តនីសាន់ មួយគ្រឿងបើកពីត្បូងមកជើងទៅឈាងខាងលិចបានចូលផ្លូវរថយន្តកូរេបណ្តាលឲ្យបុកកង់រថយន្តកូរេមួយគ្រាប់ផ្នែកខាងឆ្វេងក្រោយមួយគ្រាប់ផ្ទុះតែម្តង។ ចំណែករថយន្តនីសាន់ បានរងនូវការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។

មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក នីសាន់ ពីបាំង ពណ៌ប្រផេះ ពាក់ស្លាកលេខ កំពង់ចាម២A-៦៩៣៥ បើកបរដោយឈ្មោះ តែម វាសនា ភេទប្រុស រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរីមិនមានរបួស។
ចំណែករថយន្តមួយគ្រឿងទៀតម៉ាក កូរេ ពីតោនកន្លះ ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម៣A-៤១៨២ បើកបរដោយឈ្មោះ សម្បត្តិ ភេទប្រុស រស់នៅក្រុងបានលុង ខេត្តរតនគិរី មុខរបរជាងកញ្ចក់។

ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ខេត្តបានចុះមកអន្តរាគមន៍ធ្វើការវាស់វែងរឹបអូសយកមធ្យោបាយទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ យក្ខឡោម