លោកយាយ ណាំរ៉ន និងក្រុមគ្រូសារ បានយកអំណោយ មកចែកជូន សិស្សានុសិស្ស នៅសាបឋមសិក្សាអូស្លែង

0

ខេត្តកំពត;កាពីរសៀល ថ្ងៃទី៤រោជ ខែចេត្រ ឆ្នាំរការ.ព.ស.២៥៦១ ត្រូវនិងថ្ងៃទី៤ ខែ មេសា ឆ្នាំ ២០១៨ លោក យាយ ណាំ រ៉ន និងក្រុមគ្រូសារ របស់គាត់ បានយកអំណោយ មកចែកសិស្សានុសិស្ស ចំនួន៤០០នាក់ នៅសាលា បឋមសិក្សា អូស្លែងស្ថិត នៅភូមិ អូស្លែង ឃុំ ដំណាក់កន្ទួតខាងជើង ស្រុក កំពង់ត្រាច ខេត្ត កំពត។

សិស្សម្នាក់ ទទួលបាន សៀវភៅ ពីក្បាល បិុចពីដើម ខ្មៅដៃ ពីដើម និងថវិការ ចំនួន ហើយលោក យាយ ណាំ រ៉ន ក៍បានប្រគល់ កុំព្យូទរ័ ចំនួន៣គ្រឿង និងម៉ាសីុនព្រីន១គ្រឿន ម៉ាសីុនភ្លើង ១ គ្រឿង ដល់សាលា បឋមសិក្សា វត្តអូស្លែងផងដែរ។

បន្ទាប់ចប់កម្មវិធី កូនចៅលោក យាយ ណាំ រ៉ន ក៍ធ្វើពិធី ខួមកំណើតអោយ លោក យាយ នៅទីនោះដែរ ធ្វើអោយមាន ភាពសប្បាយ រីករាយយ៉ាងខ្លាំង។

សូមបញ្ជាក់ផងដែរថា ក្រុមគ្រូសា របស់លោក យាយ ណាំ រ៉ ក៍បានកសាង សមិទ្ធិផល នានា ជាច្រើន នៅវត្តអូស្លែងនេះផងដែរ ធ្វើអោយ អាចារ្យ គណ:កម្មការ និងពុទ្ទបរិស័ទ្ធ មានការ សប្បាយចិត្ត យ៉ាងខ្លាំង ដែរធ្វើអោយវត្តមួយនេះ មានការ រីកចំរើននិង ប្រែមុខមាត់ថ្មី។