ក្រុងស្ទឹងសែននឹងប្រែមុខមាត់ថ្មី ដើម្បីទទួលបានពានរង្វាន់ ផ្ការំដួង បីទង នៅក្នុងឆ្នាំ២០២១

0

ខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ដោយមានរបៀបវារៈ រួមមាន៖ ១. ពិនិត្យ និងអនុម័តលើកកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមីនា របស់រដ្ឋបាលខេត្ត និង៣. បញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សុខ លូ លើកឡើងថា អាជ្ញាធរខេត្ត កំពុងតែរៀបចំកែសម្អសោភ័ណ្ឌភាពក្រុងស្ទឹងសែន ក្នុងនោះមានសាងសង់រង្វង់មូលវិមានឯករាជ្យ ដោយមានលំអដោយផ្កា ភ្លើងបំភ្លឺ អមតាមដងផ្លូវ និងសាងសង់ច្រំាងស្ទឹងសែនទំាងសងខាង ព្រមទំាងពង្រីកសួនកុមារឲ្យបានធំជាងមុន ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ មានកន្លែងសម្រាប់លម្ហែកាយ លំហាត់ប្រាណ និងមានការរៀបចំសណ្តាប់ធ្នាប់ ដោយមានការកាត់នូវសន្យាបតូបលក់ដូរនៅតាមដងផ្លូវ ដើម្បីបង្កើននូវសោភ័ណ្ឌភាពក្រុង បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងទាក់ទាញភ្ញៀវទេសចរណ៍ជាដើម។ ជាមួយគ្នានោះដែរ ឯកឧត្តមបញ្ជាក់ថា ការរៀបចំសោភ័ណ្ឌភាពក្រុងស្ទឹងសែននេះ នឹងបញ្ជប់ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១៩ នេះគឺជាការខិតខំប្រឹងប្រែរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ។

ឯកឧត្តម ឈុន ឈន់ ក៏បានក្រើនរំលឹកដល់មន្ត្រីគ្រប់មន្ទីរអង្គភាពក្នុងខេត្តទំាងអស់ ត្រូវបង្កើននូវ កិច្ចសហការ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ ចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ត្រូវប្រើប្រាស់មន្ត្រីក្រោមឱវាទ ឲ្យចំជំនាញ និងជំរុញការបង្កើនសមត្ថភាពមន្ត្រីទំាងអស់ ដើម្បីធ្វើការអភិវឌ្ឍន៍ខ្លួន ក៏ដូចជាអភិវឌ្ឍន៍អង្គភាព ឬស្ថាបន ឲ្យមានភាពប្រសើរឡើង៕