ខ្នងផ្ទះ​ទី​៦៤​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ត្រូវ​បាន​បន្ត​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​នៅខេត្ត​កំពង់ធំ​

0

កំពង់ធំ៖ លោក ប៉ឹល បាន ជាអតីតយុទ្ធជន បានទទួលផ្ទះថ្មីមួយខ្នង ដែលជាផ្ទះលើកទី៦៤ និងជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីត​យុទ្ធជនកម្ពុជា តាមរយះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានសាងសង់ដោយ កម្លាំងសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ  នៅ រសៀលថ្ងៃទី៥ ខែ​មេសា​ ឆ្នាំ ២០១៨។

ពិធីប្រគល់ផ្ទះនេះ ត្រូវបានដឹកនាំដោយ ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្ត​ រួមទាំង​លោក​ អ៊ុត​ វណ្ណារ៉ា​ អភិបាល​ស្រុក​ប្រាសាទសំបូរ​ និងសហការី ប្រគល់ជូនលោក ប៉ឹល បាន រួមទាំងក្រុមគ្រួសារ ស្ថិតនៅភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ​ ដែល​មាន​ទំហំ​ ៤ម៉ែត្រ​x​៦មែ៉ត្រ​ សាងសង់​ខ្ពស់​ពី​ដី​ ដំបូល​និង​ជញ្ជាំង​ស័ង្កសី​ រនាប​ក្តារ​ ដែល​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​ អស់​ទឹកប្រាក់​ចំនួន​៦,៣៧០,០០០​ រៀល​ ។

​អតីត​យុទ្ធ​ជន​ឈ្មោះ​ ប៉ឹល បាន​ អាយុ​ ៥៣​ ឆ្នាំ​ ធ្លាប់​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៩០​ ក្នុង​អង្គភាព​វរសេនាតូចលេខ​៣០​ នៃយោធាខេត្តកំពង់ធំ​ មាន​ឋានៈ​ជា​មេបញ្ជាការ​កង​អនុសេនាតូច​ បាន​ត្រូវ​របួស​នៅ​ក្នុង​ឆ្នាំ​១៩៩៤​ នៅ​សមរភូមិ​ តំបន់​អូរសាលា​ច្រាំង​ក្រហម​   ក្រោយ​មក​បាន​ផ្លាស់​ប្ដូរ​អង្គភាព​ទៅនៅវរសេនាតូចលេខ​ ៣៦​ យោធា​ខេត្ត​កំពង់ធំ​ ឈរជើង​នៅតំបន់ឃុំ​ពពក​ ភូមិអន្លង់​ក្រាញ់​ ក្នុងស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ រហូតដល់​ឆ្នាំ​១៩៩៦​ ​ មាន​ភរិយា​ឈ្មោះ​ សាក់​ គា​ អាយុ​៤៣ឆ្នាំ​ មាន​កូន​ចំនួន​ ៩នាក់​ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​រួចរាល់ហើយ​ ។

នៅក្នុងពិធីប្រគល់​ផ្ទះ​ថ្មី​នេះ​ ក្រុមការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ឧបត្ថម្ភ គ្រឿង​ឧបភោគ​​បរិភោគ មាន​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីយើង​ចំនួន​២កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ ត្រី​ខកំប៉ុង​មួយ​យួរ​ មុងជ្រលក់ថ្នាំ​ចំនួន​២​ និង​ថវិកា​ចំនួន​ ៣៧០,០០០​ សាមសិបប្រាំពីម៉ឹនរៀល ។​

លោក​ប៉ឹល​ បាន​ និង​ក្រុមគ្រួសារ​  រួមទាំងប្រជាពលរដ្ឋ​ និង​អាជ្ញា​ធរ​ដែនដី​ បានអគុណសម្តេចតេជោ​ហ៊ុន​ សែន​ ដែល​ជានិច្ចកាល​តែងតែ​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​ការ​លំបាក ការ​ខ្វះខាត​ ជូនអតីយុទ្ឋជន​​នៅ​គ្រប់​ទីកន្លែង​  និង​សូមគោរព​គាំទ្រ​សម្តេចតេជោ ហ៊ុន សែន ឲ្យដឹកនាំប្រទេសជារៀងរហូត​ ​ ។

ដោយ  ប៊ុន រដ្ឋា