ឈ្មួញសម្រុកដឹកឈើប្រណីតទៅវៀតណាម មេព្រៃស្រុកកូនមុំឆ្លើយថា គ្មានកម្លាំងបង្ក្រាប​

0
SHARE

ខេត្តរតនគិរី÷ រថយន្តសាំយ៉ុងមួយគ្រឿងដឹកជញ្ជូនឈើប្រណីតពេញប្រៀប ចេញពីភូមិស្រែគ ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ឆ្ពោះមកចូលខេត្តរតនគិរី នឹងបន្តទៅប្រទេសវៀតណាម តាមផ្លូវជាតិលេខ៧៨ ទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី។

ជាក់ស្តែងថ្មីៗនេះក្រុមសារព័ត៌មាន ជាច្រើនអង្គភាព បានប្រទះឃើញរថយន្តសាំយ៉ុង ពណ៌ស អត់ស្លាកលេខ មុខក្រោយ ដឹកជញ្ជូនឈើប្រណីត នៅលើដងផ្លូវ ហើយបានទំនាក់ទំនងទៅនាយសង្កាត់រដ្ឋបាលស្រុកកូនមុំ លោក ផល្លា តាមទូរស័ព្ទ  ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែលោកនិយាយយ៉ាងខ្លីថា គ្មានកម្លាំងនោះទេ ព្រោះទៅចូលឆ្នាំខ្មែរអស់ហើយ ។

ជំនួញដឹកជញ្ជូនឈើប្រណីត ទៅវៀតណាម គេសង្គេតឃើញថា ជារៀងរាល់ថ្ងៃ ពលរដ្ឋ និងមន្ត្រីរាជការ មានមតិលើកឡើងស្រដៀងគ្នាថា ​ដោយសារកម្លាំងរដ្ឋបាលព្រៃឈើ ជាអ្នកបើកភ្លើងខៀវធ្វើ សម្ងំដេកលក់ក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ ដោយពុំបានអនុវត្តន៍បទបញ្ជាថ្នាក់លើនោះឡើយ។

ប្រភពបន្តថា សព្វថ្ងៃនេះ មានរថយន្តមិនតិចជាង ៥ទៅ១០គ្រឿង សម្រុកដឹកជញ្ជូនឈើប្រណីតទៅវៀតណាម ដោយក្នុងមួយគ្រឿង ត្រូវចំណាយប្រាក់លើសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើនឹងសមត្ថកិច្ចពាក់ព័ន្ធអស់២៥,០០០ទៅដល់៣៥០,០០ដុល្លារ ទើបអាចដឹកជញ្ជូនឈើបានយ៉ាងរលូនទៅប្រទេសវៀតណាម៕ យក្ខឡោម

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.