មេបញ្ជាការរង ប៉េអឹម ខេត្តកែប ម្នាក់ បាញ់ចំនួន៦ គ្រប់ នៅហាង វាសនា សប្បាយ សប្បាយ ក្រុងកំពត

0
SHARE

ខេត្តកំពត ៖ សេចក្តីរាយការណ៍​ ពី​ខេត្តកំពត បានអោយដឹងថា កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​បាញ់បោះ​សេរី​មួយ​កើតឡើង​នៅ​ចំណុច​ហាង វាសនា សប្បាយ​សប្បាយ ស្ថិត​ក្នុងភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ។ ជន​បង្ក​ឈ្មោះ សៀ​ក អាង (​អតីត​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពត បច្ចុប្បន្ន​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ធ្វើការ​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​ទទួល​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កែប​) បាន​បាញ់​ឡើង​លើ​ដោយ​អាវុធ​អាកា ចំនួន​ប្រមាណ​៦​គ្រាប់ ប៉ុន្តែ​មិន​មាន​អ្នក​ណា​រង​របួស​ទេ រួច​រត់គេច​ខ្លួន​បាត់ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ និង​ប្រមូល​បាន​សម្បក​គ្រាប់​ចំនួន​៦​គ្រាប់ ។ សមត្ថកិច្ច​មូល​ដ្ខា​ន​បញ្ជាក់​ថា ករណី​ខាង​នេះ​នៅ​ពុំ​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឱ្យ​មានការ​បាញ់បោះ​នេះ​ទេ ពេល​នេះ​ក្នុង​ការ​ស្រាវជ្រាវ និង​កំពុង​តាម​ចាប់​ជន​បង្ក ៕

លោក សៀក អាង បានប្រាប់ អោយដឹងថា មុននិងមាន ការបាញ់នេះ គឺរូបលោក អង្គុយលេង នៅមុខផ្ទះ ហើយក៍ឃេីញ លោក ព្រាប សាមិត្ត ថៅកែ អូឌឹម បើកឡាន កាត់ទីនោះហើយ ក៍ឈប់ឡាន មើលមុខលោក ពេលនោះ រូបលោក ក៍ដើរទៅផ្ទះ យកកាំភ្លើង ហើយជិះម៉ូតដេញូ តាម រកមនុស្សម្នាក់ហ្នឹង ដែល រតចូលទៅហាង វាសនា សប្បាយ សប្បាយ ពេលរូបលោក រកមិនឃើញ មនុស្ស ឃើញតែឡាន ហើយរូបលោក ក៍បាញ់ ឡើងលើតែម្តង។

លោក សៀក អាង បានបន្តទៀតថាមនុស្សម្នាក់ហ្នឹង ធ្លាប់មក្រវែលផ្ទះ លោក ជាច្រើនដងមកហើយ និងដូរ រថយន្ត ជិះគ្រប់ប្រភេទ ធ្វេីអោយមាន ការសង្ស័យ។

ហើយនៅយប់ ថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០១៨ លោក ព្រាប សាមិត្ត ថៅកែ អូឌឹម បានបើកឡាន កាត់មុខផ្ទះ របស់ខ្ញំ ពេលដែលខ្ញំ អង្គុយលេង នៅមុខផ្ទះ ពេលលោក ព្រាប សាមិត្ត ឃើញ ខ្ញំអង្គុយ នៅខាងមុខផ្ទះ ក៍ឈប់ឡាន ហើយក៍ចុច កញ្ចក់ចុះ សំឡឹងមើលមុខខ្ញំ ប្រមាណ ជាបីនាទី បាន បើកឡានចេញទៅ ពេលនោះខ្ញំក៍ដើរ ចូល ទៅក្នុងផ្ទះ យកកាំភ្លើងរួច ក៍ជិះម៉ូតូដេញតាមដល់ ហាង វាសនា សប្បាយ សប្បាយ តែមិន ឃើញមនុស្សទេ ឃើញ តែឡាន ហើយលោក ក៍បាញ់ ឡើងលើ តែម្តង ការបាញ់នេះ លោក សៀក អាង បានប្រាប់ អ្នក យកព័តមានថា ជាការបាញ់ គំរាម កុំអោយ ថ្ងៃក្រោយហានធ្វើ អញ្ចឹងទៀត។សូមបញ្ជាក់ផងដែរថា លោក សៀកអាង មិនបានរតគេចខ្លូនដូចពាក្យគេនិយាយទេ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.