ស្នងការដ្ឋាននគរបាលខេត្តាកែវនិមន្តព្រះសង្ឃសូត្រមន្តរាប់បាតសុំសេចក្តីសុខនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំច ២០១៨

0

តាកែវ៖ នៅព្រឹកថ្ងៃទី ១១ ខែមេសា ២០១៨ នេះ ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវរួមជាមួយ ស្នងការរង អិធការ គ្រប់ស្រុកក្រុង និងមន្ត្រីនគរបាលទាំងអស់នៅក្នុងខេត្ត បានរៀបចំពិធីនិមន្តព្រះសង្ឃ សូត្រមន្ត ប្រោះព្រហ្មទឹកមន្ត សុំសេចក្តីសុខ សម្រាប់ឆ្នាំថ្មី ឆ្នាំចរ សំរិទ្ធស័ក្ត ឆ្នាំ ២០១៨នាថ្ងៃ  ខាងមុខនេះ ។ នៅក្នុងពិធីនិមន្តព្រះសង្ឃសត្រូមន្ត សុំសេចក្តីសុខនោះផងដែរ ក៏មានការសំដែងនៅរបាំត្រុឌ របស់មន្ត្រីនៃមន្ទីរវប្បធម៏និងវិចិត្រ្តសិល្បះផងដែរ ដើម្បីដេញនៅឧបទ្រុពចង្រៃចេញអោយអស់ ឆ្នាំថ្មីមកដល់មានសេរីសួរស្តី សុភមង្គលដល់ ក្រុមគ្រួសារនៃមន្ត្រីនគរបាលទាំងអស់ដែលកំពុងបម្រើការងារនៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង បានមានប្រសាសន៏ថា ការរៀបចំនៅពិធីនេះឡើងគឺត្រូវធ្វើជារៀងរាល់ឆ្នាំ ព្រោះនេះជាទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរយើង ហើយក៏ជាអបីជំនឿររបស់ខ្មែរយើងផងដែរ ដូច្នេះស្នងការដ្ឋាននគរបាលខេត្ត គឺនិងរៀបចំពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីធ្វើការបួងសួងដល់ទេវតា ជួយថែរក្សា កងកំលាំងនៃមន្ត្រីនគរបាលរបស់ខេត្តតាកែវរបស់យើងនេះ ជាពិសេសគឺការសម្តែងនៅរបាំទ្រុឌនេះតែម្តង ព្រោះជាអបីជំនឿពីបុរាណមក ដើម្បីដេញ ភាពចង្រៃចេញអោយអស់ ហើយចូលឆ្នាំថ្មីនេះមានសេរីសួរស្តី ទាំងអស់គ្នា ។
ក្នុងថ្ងៃតែមួយនោះដែរ ចំពោះស្ថាប័នតុលាការដែលដឹកនាំដោយ លោក ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តតាកែវ និងលោកស្រី ម៉ានិត ប្រធានសាលាតំបូងខេត្ត រួមមានជាមួយនិងលោកព្រះរាជអាជ្ញារង និងមន្ត្រីនៃស្ថាប័នតុលាការទាំងអស់ ក៏បានរៀបចំនៅពិធីនិមន្តព្រះសង្ឃ សូត្រមន្ត ប្រោះទឹកមន្តសុំសេចក្តីសុខ និងមានរៀបចំអោយមានការរាំរបាំទ្រុឌបណ្តេញនៅឧបទ្រុឌចង្រៃចេញអោយអស់ពីឆ្នាំចាស់ និងសុំពរជ័យពីទេវតា ឆ្នាំថ្មី មានសេរីសួរស្តីសុភមង្គលផងដែរ ។ ទន្ទឹមនិងមានការរៀបចំនៃពិធីនេះឡើងគឺស្ថាប័ន្តតុលាការគឺបានធ្វើជារៀងរាល់ឆ្នាំ ដើម្បីសុំពរជ័យពីទេវតាឆ្នាំថ្មី អោយមានសេរីមង្គលដល់មន្ត្រីនៃស្ថាប័ន្តតុលាការទាំងអស់គ្នា ហើយជាពិសេសនោះ ពិធីនេះគឺជាប្រពៃណីរបស់ខ្មែរ ផងដែរ ។ តាកែវ