លោក ​ប៉ឹល កុសល ត្រូវបានប្រកាសតែងតាំង ជាអភិបាលរងខេត្តកំពតថ្មី

0

កំពតៈ នៅសាល ប្រជុំ សាលា ខេត្ត កំពត បានធ្វើពិធី ប្រកាស ចូលកាន់ មុខតំណែង អភិបាល រង នៃ គណៈ អភិបាល ខេត្ត ក្រោមអធិបតីភាព ឯកឩត្តម សក់ សដ្ឋា រដ្ឋលេខា ធិការ​ ក្រសួង​ មហាផ្ទៃ​ បានតំណាង​ ដ៏ខ្ពង់ខ្ពស់​ សម្ដេច​ ក្រឡា ហោម​ ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋ​មន្ត្រី​ ក្រសួង​ មហាផ្ទៃ​ ។

ឯកឩត្តម ​ជាវ តាយ​ អភិបាល នៃ គណៈ អភិបាល ខេត្ត​ កំពត បានធ្វើ របាយការណ៍ ជូន អំពីការ អភិវឌ្ឍន៍ ភាពរីក ចម្រើន នៅទូទាំង ខេត្ត កំពត រួច កន្លងមក។

បើយោងតាម អនុក្រឹត្យ រាជ រដ្ឋាភិបាល ត្រូវ​បាន ប្រកាស តែងតាំង លោក ​ប៉ឹល កុសល ឋាន ន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់ លេខ៤ ឲ្យកាន់ជា មុខតំណែង ជា អភិបាល​រង នៃ គណៈ អភិបាល ខេត្ត​ កំពត ​។​

ឯកឩត្តម សក់ សេដ្ឋា បានកោត សរសើរ និងវាយ តម្លៃខ្ពស់ ចំពោះ សមិទ្ធិផល នៃកិច្ច ខិតខំ ប្រឹងប្រែង របស់ អាជ្ញាធរ ខេត្ត កំពត និង មន្ត្រីរាជការ នៅគ្រប់ លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់ អាវុធ និង ប្រជាពលរដ្ឋ ទូទាំង ខេត្ត កំពត ទាំងមូល ដែល បានរួម សាមគ្គីគ្នា សហការគ្នា ក្នុងការអភិវឌ្ឍន៍ នៅក្នុង មូលដ្ឋាន និង បម្រើ សេវា សាធាណៈ ទាំង សេវា ការសំណូមពរ និង សេវា តម្រូវការ ជូនបងប្អូន ប្រ ជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ដែលគួរឲ្យ មានមោ ទនៈភាព ថែមទៀតផងដែរ។

ជាពិសេស បានចូលរួម ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ នៅ ក្នុងសង្គម ទៀតផងដែរ និង មានការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ពីគ្រោះ ធម្មជាតិ នានា ដែល ជាការចូលរួម ចំណែក ដ៏សំខាន់ នៅក្នុង កិច្ចអភិវឌ្ឍន៍ សង្គមជាតិ និងការ កាត់បន្ថយ ភាពក្រីក្រ ជូនបងប្អូន ប្រជាពលរដ្ឋ ទាំងមូល ផងដែរ ។

ឯកឩត្តម សក់ សេដ្ឋា បាន បញ្ជាក់់ ទៀតថា ការ ប្រកាស តែងតាំង ការផ្លាស់ប្ដូរ និង ការផ្ទេរ មុខតំណែង ពេលនេះ គឺជា ដំណើរការ ធម្មតា នៃ នីតិវិធី ស្របទៅតាម សហលក្ខន្តិកៈ របស់ មន្ត្រីរាជការ ស៊ីវិល នៅ ក្នុងមុខងារ សាធារណៈ របស់ក្រសួង ស្ថាប័ន នីមួយៗ នៃ រាជរដ្ឋាភិបាល កម្ពុជា។

គឺសំដៅ ធ្វើយ៉ាងណា ដើម្បី ឆ្លើយតប ទៅនឹងតម្រូវការ ដ៏ចាំបាច់ នៅក្នុងការ បម្រើសេវា សាធាណៈ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់ តែមាន ប្រសិទ្ធិភាព និង បាន ប្រសើរឡើង បន្ថែម ទៀត។

ដូចនេះ អាជ្ញាធរ ខេត្ត និង មន្ត្រី រាជការ នៅគ្រប់ លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ ទាំងអស់ ជាពិសេស លោក ប៉ឹល កុសល់ ដែលទើប និង បានទទួល ឲ្យចូលកាន់ មុខតំណែង អភិបាលរង ខេត្តកំពត នាពេលនេះ ត្រូវតែមាន ការខិតខំ ចូលរួម សហការគ្នា សាមគ្គីគ្នា ដើម្បី ធ្វើការ អភិវឌ្ឍ និង បម្រើសេវា សាធារណៈ ជូនប្រជាពលរដ្ឋ នៅក្នុង ខេត្តកំពត ឲ្យបាន កាន់តែ មានភាព រីកចម្រើន និង ប្រសើរឡើង ជាបន្ថែមទៀត។

ហើយត្រូវ បន្តរួមគ្នា ថែរក្សា ឲ្យបាន សុខសន្តិភាព ស្ថិតរភាព នយោបាយ និង សណ្ដាប់ធ្នាប់ នៅសង្គម ជាពិសេស ក្នុង ខេត្ត កំពតទាំងមូល ត្រូវបាន សំដៅ ធានា បាននូវ កំណើន សេដ្ឋកិច្ច ទៅតាមរយៈ ផលិតកម្ម នៅលើ គ្រប់ផ្នែក គ្រប់វិស័យ ដើម្បី លើក កម្ពស់ ជីវភាព រស់នៅ របស់ ប្រ ជាពលរដ្ឋ ឲ្យបាន កាន់តែ ប្រសើរឡើង៕