យ៉ាងហោចណាស់មនុស្សពីអ្នកបានស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកប្រាំអ្នកទៀតបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរ ដែលបង្ករឡើងដោយខ្លួនឯង!

0

ខេត្តព្រះវិហារ: កាលពីវេលាម៉ោង៦.១៥នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយ ដែលបង្ករ ឡើងដោយខ្លួនឯង បណ្តាលអោយស្លាប់មនុស្សចំនួន២នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៩៥.១៩៦ ឋិតក្នុងភូមិពាក់ស្បែក ឃំុរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមការបញ្ជាក់អោយដឹងពីសាក្សីនៅកន្លែងកើតហេតុបាននិយាយថា ករណីគ្រោះថ្នាក់ខាងលេីនេះ គឺបណ្តាលមកពីរថយន្តដាច់ក្រឡេកង់មុខ ផ្នែកខាងស្តាំ ហេីយស្ថិតនៅក្នុងល្បឿនលឿន ទើបធ្វើអោយរថយន្តធ្លាក់ពីលើផ្លូវ ក្រឡាប់ជាច្រើនត្រឡប់ មកប៉ះជាមួយនិងបង្គោលភ្លើង បាក់អស់ចំនួន១ដើម ធ្វើអោយមនុស្សចំនួន២នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែង ចំណែក៥នាក់ទៀតបានរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យកងពលធំអន្តរាគមន៍លេខ ដឹកភ្លាមៗយកទៅជួយសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យសម្តេចតេជោ ហ៑ុន សែនស្រអែម។

លោក យឿម ឡំ អធិការរងនគរបាលស្រុកជាំក្សាន្ត បានអោយដឹងថា ជនរងគ្រោះទី១ឈ្មោះ អ៑ុល សុខា ភេទប្រុស អាយុ៣៨ឆ្នាំ(ស្លាប់) ទី២ ភេទស្រីស្លាប់ ប៉ុន្តែមិនស្លាល់អត្តសញ្ញាណ ទី៣ ឈ្មោះ ចាន់ យ៉ុង ភេទស្រី អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ ទី៤ ឈ្មោះ អ៑ុល ស្រីណូ ភេទស្រី អាយុ ២៤ឆ្នាំ រងរបួសធ្ងន់ ទី៥ឈ្មោះ អ៑ុល ដាវីត ភេទប្រុស អាយុ៦ឆ្នាំ រងរបួសបាក់ជើងស្តាំ និងបាក់ឆ្អឹងដងកាំបិត ទី៦ឈ្មោះ អ៑ុល ដារា ភេទប្រុស អាយុ៦ឆ្នាំ របួសដៃឆ្វេង និងទី៧ ឈ្មោះ សិ លា ភេទស្រី អាយុ២៦ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងអស់រស់នៅភូមិហាងខូសួន ឃុំសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកថារថយន្តដែលរងគ្រោះខាងលេីម៉ាកលុចសុីស៣០០ ពណ៌ទឹកមាស ពាក់ស្លាកលេខ២A.កំពង់ធំ.១៦.១១ បេីកបរក្នុងទឹសដៅ ពីជើងទៅត្បូង។ លោកថាបច្ចុប្បន្នជនរងគ្រោះទាំង៥នាក់ខាងលេីត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យសម្តេចតេជោ ហ៑ុន សែនស្រអែម ដឹកយកទៅជួយសង្គ្រោះបន្តនៅមន្ទីពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ចំណែកសពជនរងគ្រោះទាំងពី ត្រូវបានបងប្អូនកងទ័ពជួយដឹកយកទៅតំកល់ទុក្ខនៅវត្តត្រពាំងសង្កែខាងកេីត រងចាំសាច់ញ្ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីរ៕ សួនលីណា