ប្រជាពលរដ្ឋខេត្តកំពតរីករាយនិងមានទំនុកចិត្តក្នុងការធ្វើដំណើរដោយជិះរថយន្តក្រុងរបស់រដ្ឋ

0

កំពតៈ ប្រជាពលរដ្ឋខេត្តកំពតបានលើកឡើងថា ក្រៅពីមិនអស់លុយជិះតាក់ស៊ីទៅមកក្នុងការមកលេងភូមិកំណើត និងត្រឡប់ទៅក្រុងភ្នំពេញវិញ ពួកគេមានរថយន្តថ្មីបំពាក់ម៉ាស៊ីនត្រជាក់ជិះ និងកាន់តែមានទំនុកចិត្តលើការរក្សាបាននូវសុវត្ថិភាព ក្នុងការធ្វើដំណើរថែមទៀតផង ។
អ្នកដំណើរម្នាក់ឈ្មោះ ភុន ភៅ បានប្រាប់ឲ្យដឹងនៅថ្ងៃបង្ហើយនេះ ថា លោកពិតជាសប្បាយចិត្ត និងមានទំនុកចិត្តក្នុងរយៈសុវត្ថិភាព ក្នុងការជិះរថយន្តដឹកអ្នកដំណើរមិនប្រាក់ ដែលកាដូរបស់លោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៨ថនេះ។ លោកបានបន្តថា ការពិតទៅ លោក មិនបានដឹងថារាជរដ្ឋាភិបាល បានផ្តល់រថយន្តជិះមិនគិតប្រាក់ សម្រាប់ខេត្តកំពតទេ ប៉ុន្តែមិត្តភក្តិប្រាប់ ហើយពេលមកដល់បេនឡាន តៃកុងរថយន្តក្រុងស្រែកហៅលោកឲ្យមកជិះ ។
ចំណែក អ្នកដំណើរម្នាក់ផ្សេងទៀត ឈ្មោះ ហេងសំណាង រស់នៅទីក្រុងភ្នំពេញ មកលែងស្រុកកំណើតនៅកំពត បានប្រាប់ឲ្យដឹងថា លោក បានជិះរថក្រុងរបស់រដ្ឋទាំងពេលមក និងកំពុងជិះត្រឡប់ទៅវិញ ។ លោកថា រាល់គ្រាន់តែឈ្នួលតាក់ស៊ី ប្រពន្ធនិងកូនពីនាក់ អស់មិនក្រោម ១៥ម៉ឺនទេ ពេលវិលមកលែងស្រុកកំណើតនារដូវចូលឆ្នាំ ។ លោកបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលដែលបានគិតគូរ បញ្ហានេះ។ លោកចាត់ថា លោកបានទទួលប្រាក់អំណោយដោយប្រយោលពីរាជរដ្ឋាភិបាលដោយប្រយោល ហើយលោកស្នើសុំឲ្យមានរថយន្តជិះមិនយកប្រាក់ នៅរដូវបុណ្យទាន់ធំៗ ដូចចូលឆ្នាំ និងរដូវភ្ជុំបិណ្ឌព្រោះតាក់ស៊ីឡើងថ្លៃទ្វេដង ពី ១៥០០០ ទៅ៣ម៉ឺន និងរថយន្តតូច ពី ៣ម៉ឺន ទៅចន្លោះ ៥ និង៦ម៉ឺនរៀលក្នុងម្នាក់ ។
អ្នកបើកបររថយន្តរដ្ឋ លោក ម៉េងចំរើនបានប្រាប់ឲ្យដឹងថា ថ្ងៃនេះជាថ្ងៃចុងក្រោយដែលខ្សែរថយន្ត របស់រដ្ឋ៥គ្រឿង ចំណុះ ៣៥កៅអ៊ី សម្រាប់ដឹកអ្នកដំណើរទូទៅ ជាពិសេស ពលរដ្ឋក្រីក្រ ពលករ កម្មករ និងកម្មកានី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មកលេងស្រុកកំណើត និងត្រឡប់ទៅភ្នំពេញវិញ ហើយរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី ១២ ដល់១៨ ខែមេសា ឆ្នាំ២០១៨ រថយន្តក្រុងរបស់រដ្ឋទទួលបានការគាំទ្រ និងអំណរសាទរយ៉ាងខ្លាំងខ្លាសម្រាប់អ្នកធ្វើដំណើរទូទៅ។ លោកបន្តថា ក្នុងរថយន្តមួយត្រូវធ្វើមួយជុំ(ទៅ និងមក)៕