ស្ត្រីសង្ស័យម្នាក់ រួមជាមួយនិងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការណ៍បន្តទៅតាមនិត្តិវិធីច្បាប

0

ព្រះវិហារ: ស្ត្រីសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វេីការឃាត់ខ្លួន នៅវេលាម៉ោង១៣.០០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិចំបក់សែនជយ័ ឃុំស្រអែម ស្រុកជាំក្សាន្ត ហេីយកសាងសំុនុំរឿង បញ្ជូនបន្តទៅកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ពីបទចែកចាយ និងរក្សាទុក្ខនូវសារធាតុញៀន។លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ ​បាន​អោយដឹង​ថា​ ដោយ​មានការចង្អុល បង្ហាញ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកា​រ កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះវិហារផងនោះ កម្លាំង​កង​អាវុធហត្ថ​ស្រុក ដឹកនាំ​ដោយ​លោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកា​រ កងរាជអាវុធហត្ថ​ស្រុកជាំក្សាន្ត សហការជាមួយកម្លាំងកងពលតូចលេខ០៨ ក្រោម​កា​រសម្របសម្រួល​ពី​លោក ទី សុវណ្ណថាល់ ព្រះរាជ​អាជ្ញា សាលាដំបូង​ខេត្ត​ព្រះវិហារ បាន​ឆ្មក់​ទៅ​បង្ក្រាបបាន​មុខសញ្ញាចែកចាយ នឹងរក្សាទុកសារធាតុញៀនបានចំនួន​១នាក់​ ថ្នាំញៀនចំនួន១កញ្ចប់។និងធ្វេីការឆែកឆេលំនៅដ្ឋាន ដកហូត​បាន​ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា(ម៉ាទឹកកក) ​​ចំនួន​៣កញ្ចប់​បន្ថែម ដែលជនសង្ស័យខាងលើ បានយកទៅចាក់ចូលក្នុងបង្គន់ ធ្វើអោយរលាយនៅសល់តែបន្តិចៗ និងមួយចំនួនទៀតកប់ទុក្ខក្នុងលាមក។ លោកបានបញ្ជាក់បន្ថែមថា កម្លាំងបានធ្វេីការដក់យកវត្ថុតាងមួយចំនួនបន្ថែមទៀតរួមមាន÷ ទួរសព្ទ័ដៃ១គ្រឿង សៀវភៅកត់កន្ទុយលេខ១ក្បាល និងថង់វិចខ្ចប់គ្រឿងញៀនមួយចំនួនធំផងដែរ។សូមបញ្ជាក់ថា បច្ចប្បន្នជនសង្ស័យ រួមជាមួយនិងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការណ៍បន្ត ទៅតាមនិត្តិវិធីច្បាប់ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នេះផងដែរ៕សួនលីណា