ឯកឧត្តម ជាវ តាយអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់មេដាយជូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពត

0

ខេត្តកំពត: នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់មេដាយជូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពត។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលសង្កាត់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពត សរុបចំនួន៥៩៦នាក់។ ក្នុងឱកាសនេះដែរឯកឧត្តមបានបំពាក់មេដាយមាស ១នាក់ មេដាយប្រាក់ ៩៣នាក់ មេដាយសំរឹទ្ធ ៥០២នាក់ និង ទទួលបានថវិកាក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀលផងដែរ៕