អំណោយកាកបាទក្រហមសាខាខេត្តបន្ទាយមានជ័យ ផ្ដល់ជូនគ្រួសាដែត្រូវខ្យល់កន្ត្រាក់បក់រំលំ និងគ្រួសា ត្រូវភ្លើងឆេះផ្ទះ

0

បន្ទាយមានជ័យ៖ អំណោយកាកបាទក្រហមសាខាខេត្តបន្ទាយមានជ័យ ផ្ដល់ជូនគ្រួសាដែត្រូវខ្យល់កន្ត្រាក់បក់រំលំ១២គ្រួសា និងគ្រួសាត្រូវអគ្គីភ័យលេបត្របាក់អស់១គ្រួសា កាលពីថ្ងៃសង្គ្រាន្តកន្លងមក ត្រូវបានលោកលី សារី ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តសមាជិកនិងក្រុមការងារ ចែកជូនរសៀលនាថ្ងៃទី២០ មេសា២០១៨ នៅសាលាភូមិ ក៍សាងថ្មី យុំគយម៉ែង ស្រុកមង្គលបុរី ។
លោក ឡា រស្មី មេឃុំគយមែង ប្រាប់នៅសង្គានឆ្នាំនេះពលរដ្ឋក្នុងឃុំសប្បាយរីករាយជាងរាល់ឆ្នាំ បាននាំគ្នាលេងល្បែងល្បាំប្រណៃណី ដូចរាល់ឆ្នាំ តែចម្លែកត្រង់មានខ្យល់កន្ត្រាក់មកបក់រំលំផ្ទះ ខូចខាតអស់ចំនួន១១ខ្នង ហើយផ្ទះមួយខ្នងទៀតត្រូវបានអគ្គីភ័យឆាបឆេះ។
ការិយាល័យកាកបាទក្រហមស្រុកមង្គលបុរីរាយការណ៍ដែរថា៖ ខ្យល់កន្ត្រាក់កាលប៉ុន្មានថ្ងៃមុននេះជា ថ្ងៃសង្ក្រានបានបោកបក់មកលើផ្ទះពលរដ្ឋ១២ក្នុងឃុំបីរបស់ស្រុកមង្គលបុរីក្នុងនោះឃុំគយម៉ែងរង្គ្រោះធ្ងន់ជាងឃុំ២ទៀតដោយខ្យល់កន្ត្រាក់បក់រំលំផ្ទះពលរដ្ឋ១២ខ្នង ផ្ទះមួយខ្នងទៀតត្រូវអគ្គីភ័យឆាបឆេះ។
លោក លី សារី ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ តំណាងឯកឧត្ដម សួន បវរ អភិបាលសំដែងការសោកស្ដាយចំឧបតិហេតុគ្រោះធម្មជាតិខ្យល់ព្យុះកន្ត្រាក់ដែលបណ្ដាលអោយខូចខាតផ្ទះសំបែងនិងទ្រព្យសម្បាត្តិបងប្អូនពលរដ្ឋ ខាតពេលវេលាសប្បាយរីករាយក្នុងថ្ងៃសង្កាន្ត។
លោក ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យមានប្រសាសន៍ទៀតថា៖ សម្តេចគតិ ប៊ុន រានីហ៊ុនសែន តែងយកចិត្តទុកដាក់ពីសុខទុកបងប្អូនពលរដ្ឋមិននៅទីជិតឬឆ្ងាយដាច់ស្រយាល នៅពេលមសនគ្រោះមហន្តរាយតែនែនាំក្រុមការងារសាខាកាកបាតក្រហមចុះផ្ដល់អំណោយដូចគ្រានេះ។
លោក លី សារី ថ្លែងអំណគុណដល់ កងកម្លាំងនគរបាលស្រុក កងរាជអាវុធហត្ថ និងកម្លាំងយោធាកងពលលេខ៥១ នាំស័ង្កសី ៣១៣សន្លឹក ជាអំណោយរបស់លោកឧញ៉ម៉ៅ ម៉ាល័យ កែ គឹម យ៉ាន ជាមួយគ្នានោះរដ្ឋបាលស្រុកមង្គលបុរីផ្ដល់ជាថវិការជួយសាងសង់ ផ្ទះទាំង១៣ខ្នងរួចរាល់ផងដែរ៕ដោយ៖ឃិន គន្ធា