ជួសជុលឈួសឆាយចាក់ថ្មម៉ិចឡើងវិញផ្លូវប្រវែង១៧គីឡូម៉ែត្រនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល

0

បន្ទាយមានជ័យ៖ លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត,លោកនង ធឿន អភិបាលរងក្រុង,លោកម៉ែន សុភ័ណ អភិបាលរងក្រុងប៉ោយប៉ែត,មន្ត្រីរាជការ កម្លាំងនគរបាល អាជ្ញាធរភូមិ ការធ្វើឈួសឆាយផ្លូវឡើងវិញ ដែលការខូចខាត់ជាច្រើនឆ្នាំ នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ។
លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតបានថ្លែងថា ផ្លូវ១ខ្សែរនេះរងការខូចខាត់អស់ច្រើនឆ្នាំ ហើយថ្ងៃនេះក្នុងនាមយើងជាអាជ្ញាធរក្រុង តែងតែគិតគូរនូវបញ្ហាសុខទុក្ខប្រជាពលរដ្ឋ ផ្លូវនេះគឺអាជ្ញាធរក្រុងប៉ោយប៉ែតយើងជួសជុល គឺធ្វើផ្លូវលំនេះ ជាផ្លូវក្រាលគ្រួសម៉ិចវិញ និងរង់ចាំការចាក់កៅស៊ូក្នុងពេលឆាប់ៗនេះ ។
លោកអភិបាលក្រុងប៉ោយប៉ែតបានថ្លែងបន្តថា ថ្ងៃនេះមិនត្រឹមតែការឈួសឆាយផ្លូវឡើយ គឺយើងធ្វើផ្លូវបេតុង១ខ្សែរទៀត គឺចាក់ផ្លូវបេតុងចូលសាលាបឋមសិក្សាព្រៃគប់ មានប្រវែងជាង១០០ម៉ែត្រ និងធ្វើសួនច្បារផងដែរ ។
បើតាមការអះអាងពីប្រជាពលរដ្ឋរស់នៅក្នុងភូមិសង្កាត់ខាងលើនេះថា ផ្លូវនេះគឺមានការពិបាកខ្លាំងណាស់ អោយតែមានមេឃភ្លៀងធ្លាក់ គឺមិនអាចចេញដំណើទៅណាមកណាមិនបានឡើយ សូម្បីតែកូនចៅ ចង់ទៅសិក្សាភាសាបរទេស គឺទាល់តែរង់ចាំរដូវប្រាំង បើខែវស្សាមិនអាចរៀនបានឡើយ ។
ពួកគាត់បន្តថា ផ្លូវ១ខ្សែនេះគឺ ពិបាកតាំងពីឆ្នាំ២០០២មកម៉្លេះ រហូតកូនៗរបស់គាត់រៀនថ្នាក់ទី១ រហូតរៀនចប់ថ្នាក់នៅវិទ្យាល័យ មុនៗ អាជ្ញាធរគ្រាន់តែឈួសឆាយប៉ុណ្ណោះ មិនបានចាក់គ្រួស ឡើយ ពេលមេឃភ្លៀងធ្លាក់ ផ្លូវនេះខូចវិញ តែថ្ងៃនេះឃើញលោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតបានឈួសឆាយ កិនបង្ហាប់ ចាក់គ្រួសម៉ិច វិញ ហើយពួកគាត់បានថ្លែងអំណរអគុណចំពោះអាជ្ញាធរ ក្រុង ។
ដោយឡែកលោកគ្រូនាយកសាលាបឋមសិក្សាព្រៃគប់បានថ្លែងអំណរអគុណចំពោះលោកអភិបាលក្រុងប៉ោយប៉ែត ដែលលោកអភិបាលគិតគូនូវសុខទុក្ខរបស់ក្មួយៗ សិស្សានុសិស្ស ដែរបានជួយស្ថាបនាផ្លូវបេតុងចូលសាលារៀន និងកែលម្អរនៅសោភ័ណភាពនានាក្នុងសាលា ៕ដោយ៖ឃិន គន្ធា