តៃកុងគោយន្តងងុយដេក បើកធ្លាក់ផ្លូវរងរបួសស្រាល

0

ខេត្តរតនគិរី÷ គោយន្តកែច្នៃមូយគ្រឿងបើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើ ខណ:តៃកុងងងុយដេកពេក ក៏បើកបន្តទៅមុខទៀតបានរេចង្កូតធ្លាក់ផ្លូវតែម្តង មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត នឹងអ្នកដទៃឡើយ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចក្បែរសាលារៀនបូរីកម្មករមួយ ស្ថិតនៅភូមិមួយ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។តាមការបញ្ជាក់ពីតៃកុងគោយន្តកែច្នៃបានឲ្យដឹងថា គាត់មានឈ្មោះ វី សា ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មិនមានរងរបួសនោះទេ ហើយ ស្នាក់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី មុខរបរវ៉ៃស្រូវនឹងសណ្តែក។

លោកបន្តថា បើកគោយន្តចេញពីស្រុកលំផាត់មកចូលក្រុងបានលុង មិនទាន់ដល់ផ្ទះផង ក៏ងងុយដេកតាមផ្លូវ គាត់ចេះតែបើកបរបន្តទៅមុខទៀត ហើយបានរេចង្កូតធ្លាក់ផ្លូវតែម្តង។

ក្រោយកើតហេតុគេបានឃើញមន្ត្រីនគរបាលប៉ុស្តិ៍កាចាញ មកសួរនាំ ហើយត្រឡប់ទៅវិញ ទុកឲ្យម្ចាស់ជួលឡានស្ទួចមកឡើងលើថ្នល់វិញ ៕ ដោយ: យក្ខឡោម