យុទ្ធជនសំដីផ្អែមលួងលោមក្មេងស្រីនាំទៅរួមរ័ក្យបានសម្រេចឳពុកម្តាយខាងស្រីប្តឹងពីបទរំលោភ 

0

កំពង់ធំ = យុទ្ធជនម្នាក់ជាប់ចោទជាអ្នកទោសសេ្នហា ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍ និងកំម្លាំងអធិការស្រុកបារាយណ៍ ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឳពុកម្តាយខាងស្រី ពីបទលួងលោម ក្មេង ស្រីមិនទាន់គ្រប់អាយុទៅរំលោភ សេពសន្ថវៈ ។

ប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា នៅម៉ោង១២;៣០នាទីបានទទួលពាក្យ បណ្តឹងពីម្ដាយជនរងគ្រោះ ពីករណីរំលោភសេពសន្ថវ: លើជនរងគ្រោះឈ្មោះ អ.ស.អ ភេទស្រី អាយុ១៤ឆ្នាំរសនៅស្រុកបារាយណ៍ លុះម៉ោង១៤និង ៤០នាទី ថ្ងៃ២២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចចុះឃាតខ្លួនជនសង្ស័យតែម្ដង។

តាមប្រភពព័ត៌មាន មុនពេលកើតហេតុ យុទ្ធជនដែលជាសង្ស័យឈ្មោះ សួន ស្រេងហុង ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិជាមួយគ្នានិងជនរងគ្រោះ បានប្រើសំដីផ្អែមល្ហែមលួងលោម ជនរងគ្រោះដោយពាក្យពេជ្រ ស្នេហា ហើយបាននាំទៅរួមភេទបានសំរេចកាលពីថ្ងៃទី២១ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង២០និង៣០នាទីនៅចំណុចតូបលក់ត្នោតជូរភូមិទ្រៀល  ឃុំទ្រៀល ស្រុកបារាយណ៍  ចុងក្រោយជាប់ខ្នោះសមត្ថកិច្ចស្រុកបារាយណ៍ នៅម៉ោង១៤និង៤០នាទីថ្ងៃ២២ខែមេសា ឆ្នាំ ២០១៨ ។

មុនពេលកើតហេតុជនរងគ្រោះបានហូបការគេនៅក្នុងភូមិទ្រៀល ហើយបានជួបជាមួយជនសង្ស័យ និងបាននិយាយត្រូវរូវគ្នា ជនរងគ្រោះបានអោយជនសង្ស័យជូនទៅផ្ទះផ្លាស់សំលៀកបំពាក់ រួចជនសង្ស័យបានឌុបជនរងគ្រោះទៅផឹកត្នោតជូរនៅតូបលក់ត្នោតជូរនៅភូមិទ្រៀលបន្ទាប់មកជនសង្ស័យបានដឹកដៃជនរងគ្រោះទៅក្រោយតូបលក់ត្នោតជូរហើយធ្វើសកម្មភាពយកម្រាមដៃលូកចូលប្រដាប់ភេទរបស់ជនរងគ្រោះ រួចជនរងគ្រោះបានត្រឡប់ទៅផ្ទះ ក្រោយមកជនសង្ស័យនៅផឹកត្នោតជូរបន្ត លុះថ្ងៃទី២២ ខែឆ្នាំដដែល ម្ដាយបានមកដាក់ពាក់បណ្ដឹង ។

ដោយ  ប៊ុន  រដ្ឋា