ប៉ូលីសបង្ក្រាបជនល្មើស ៥នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅប៉ោប៉ែត

0

បន្ទាយមានជ័យ : នគរបាលជំនាញក្រុងប៉ោយប៉ែតបានបង្ក្រាបជនល្មើសគ្រឿងញៀន ខណ:ចេញល្បាតប្រចាំថ្ងៃកាលពីថ្ងៃទី ២០ ខែមេសាឆ្នាំ២០១៨ វេលាម៉ោង៤និង៤៥នាទីល្ងាចនាទីនៅចំណុចសាលារៀនព្រហ្មនិមិត្តភូមិក្បាលស្ពាន២សង្កាត់-ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតអោយដឹងថា: ខណ:នោះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន១នាក់ ឈ្មោះឌី សាវ៉ាត់ ភេទប្រុសអាយុ ៣០ ឆ្នាំ និងរឹបអូសវត្ថុតាងគ្រឿងញៀន(ម្សៅសថ្លា)ចំនួន២ កញ្ចប់និងឧបករណ៍កែច្នៃជក់មួយចំនួន។
យោងការឆ្លើយបំភ្លឺបឋម កម្លាំងណគរបាលបានបន្តឃាត់ខ្លួនជនសង្ស័យ១នាក់ទៀតនៅមុខបរិវេណកាស៊ីណូព្រិនសេស (Princess Casino) ភូមិក្បាលស្ពាន១ មានឈ្មោៈ អែម ភារម្យ ប្រុស អាយុ ៣០ ឆ្នាំ ។
លោកអធិការអោយដឹងបន្តថា: រហូតដល់ម៉ោង១០និង ៤០ នាទីយប់ កម្លាំងបន្តទៅស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន៣ នាក់ទៀត : ១-ឈ្មោៈ ភីន សុភ័ក្រ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ២- ឈ្មោះ ចិត្រា កូនខ្មែរ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិបាលិលេយ្យ ១ សង្កាត់/ក្រុងប៉ោយប៉ែត ៣-ឈ្មោះ ថា ឫទ្ធី ប្រុស អាយុ ២២ ឆ្នាំរស់នៅភូមិក្បាលស្ពាន សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក ធិន សិុនដេត បន្ថែមថា : បច្ចុប្បន្នកម្លាំងកំពុងសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីនៅអធិការដ្ឋាន មុននឹងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាន។
នៅយប់ថ្ងៃទី២១មេសា នោះដែរ កម្លាំងនគរបាលបានបង្ក្រាបករណីប្រើប្រាសនិងរក្សាទុកអាវុធខ្លីខុសច្បាប់១ករណីទៀត៕ដោយ៖ឃិន គន្ធា