កូនតិរិច្ឆានសម្លាប់ម្តាយបង្កើតដើម្បីយកលុយទិញញៀន

0

កំពត៖ នៅយប់ថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ៧:៣០នាទីយប់ មានករណី ឃាតកម្ម(កូនសម្លាប់ម្តាយបង្កើត) ហេតុការណ៍នេះ កើតឡើង នៅ ក្នុងភូមិ ដំណាក់កន្ទួត ឃុំ ដំណាក់កន្ទួតខាត្បូង ស្រុក កំពង់ត្រាច ខេត្ត កំពត។
-ជនរងគ្រោះឈ្មោះ រៀម ហែ ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមឃុំ កើតហេតុខាងលើ។

តាមការសាក សួរបំភ្លឺពីប្តី ជន រងគ្រោះ បានអោយដឹងថា ជនរងគ្រោះបាន ស្លាប់ តាំងពីវេលាម៉ោងប្រមាណ ៧:៣០នាទី យប់ថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០១៨ ពេលដែល រូបត្រឡប់ មកពី ផ្ទះម្តាយវិញ នៅវេលា ម៉ោង១០ និង៣០នាទី ហើយឃើញឈាម នៅក្រោមផ្ទះ ចាក់សោរ ផ្ទះទៀត ពេលនោះ គាត់ក៍គាស់ ជញ្ជាំងផ្ទះ មើលទៅ ឃើញប្រពន្ធគាត់ ដេកស្លាប់ ទៅហើយ។

សមត្តកិច្ច មូលដ្ឋានបាន អោយដឹង គាត់បាន ទទួលព័តមាន នៅវេលាម៉ោង ១១យប់ ពីប្រជាពលរដ្ឋ ហើយក៍ចុះមក ដល់ កន្លែងហេតុ ឃើញជន រងគ្រោះ ដេកស្លាប់ នៅលើផ្ទះតែម្តង។សមត្តកិច្ច បានបន្តទៀតថា ជនល្មើស ដែល ស្លាប់ម្តាយនោះ ជាកូនប្រុសបង្កើត មានឈ្មោះ ណុំ សុរឿន ភេទ ប្រុស អាយុ ជាង២០ឆ្នាំ អីឡូវនេះ កំពង់រត គេចខ្លូន ទោះជាយ៉ាង ណាក៍ដោយ សមត្តកិច្ច យើង និង តាមចាប់ខ្លូន ជនល្មើសនេះ មកផ្តាន់ទា ទោស តាមផ្លូវច្បាប់។