តៃកុងគោយន្តងងុយដេក បើកធ្លាក់ផ្លូវរងរបួសស្រាល

0

ខេត្តរតនគិរី÷ គោយន្តកែច្នៃមូយគ្រឿងបើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើ ខណ:តៃកុងងងុយដេកពេក ក៏បើកបន្តទៅមុខទៀតបានរេចង្កូតធ្លាក់ផ្លូវតែម្តង មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត នឹងអ្នកដទៃឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចក្បែរសាលារៀនបូរីកម្មករមួយ ស្ថិតនៅភូមិមួយ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

តាមការបញ្ជាក់ពីតៃកុងគោយន្តកែច្នៃបានឲ្យដឹងថា គាត់មានឈ្មោះ វី សា ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មិនមានរងរបួសនោះទេ ហើយ ស្នាក់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី មុខរបរវ៉ៃស្រូវនឹងសណ្តែក។

លោកបន្តថា បើកគោយន្តចេញពីស្រុកលំផាត់មកចូលក្រុងបានលុង មិនទាន់ដល់ផ្ទះផង ក៏ងងុយដេកតាមផ្លូវ គាត់ចេះតែបើកបរបន្តទៅមុខទៀត ហើយបានរេចង្កូតធ្លាក់ផ្លូវតែម្តង។ក្រោយកើតហេតុគេបានឃើញមន្ត្រីនគរបាលប៉ុស្តិ៍កាចាញ មកសួរនាំ ហើយត្រឡប់ទៅវិញ ទុកឲ្យម្ចាស់ជួលឡានស្ទួចមកឡើងលើថ្នល់វិញ ៕ ដោយ: យក្ខឡោម