ពលរដ្ឋរង្គ្រោះដោយខ្យល់ព្រុះកន្ត្រាក់៤៧គ្រួសារទទួលអំណោយពីសាខាកាកបាតក្រហមខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ពលរដ្ឋនៅជាប់ព្រំប្រទល់ដែនកម្ពុជាថៃ នៅពីរសង្កាត់ក្នុងក្រុងប៉ោយប៉ែត ដែលបានរង្គ្រោះ កាលពីថ្ងៃទី១៦-១៧ មេសាកន្លងទៅនោះ បានទទួលអំណោយពីសាខាកាកបាតក្រហមខេត្តបន្ទាយមានជ័យនាល្ងាចថ្ងៃទី ២៣ មេសា ឆ្នាំ២០១៨។
លោកលី សារី អភិបាលរងខេត្តនិងជា ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត អភិបាលរង និងក្រុមការងារ សាខាកាកបាតក្រហមខេត្តមានវត្តមានក្នុងពិធីចែកអំណោយនេះ។
លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតប្រាប់ថា៖ ខណះពេលដែលពលរដ្ឋនិងភ្ញៀវទូទៅបានសប្បាយរីករាយលើសឆ្នាំណាៗទាំងអស់ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីឆ្នាំចកន្លងមកនោះ បែរជាពលរដ្ឋក្នុងឃុំរបស់លោក ជួបទុក្ខសោកសៅ ដោយសារមានភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់បង្កខូចខាតផ្ទះសម្បែងពលរដ្ឋអស់ចំនួន៤៧ខ្នង។ ប៉ុន្តែមិនមានមនុស្សរងរបួសឬស្លាប់ទេ។
លោក លី សារី អភិបាលរងខេត្តនិងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានសំដែងការសោកស្ដាយ បានចូលរួុមរំលែកទុក្ខលំបាកនិងការខូចខាតនេះ ហើយបានផ្តល់កម្លាំងចិត្តអោយបងប្អូនតស៊ូ ខិតខំងើបកសាងជីវភាពឡើងវិញ។
លោក សាន ស៊ានហូ និយាយបន្តថា៖ គ្រោះមហន្តរាយបានបោកបកមកលើសង្កាត់ ប៉ោយប៉ែត នៅភូមិទំនប់ក៥ខូចខាតផ្ទះសំបែងពលរដ្ឋ១២ខ្នង ក្នុងនោះ៣ខ្នងធ្ងន់ធ្ងរដួលរាបនិងដី ភូមិទទួលប្រាសាទ៣ខ្នង។សង្កាត់ផ្សាកណ្ដាល ភូមិព្រៃគប់២៤ខ្នង ធ្ងន់៤ខ្នង ភូមិអូនាង៨ខ្នងធ្ងន់ធ្ងរដួលរាបដល់ដី។
លោក លី សារី ដែលក្នុងនាមលោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានកិត្តយសសាខាកាកបាទក្រហមខេត្ត និងជាតំណាងពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនេះសូមថ្លែងអំណរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលបានណែនាំអោយនាំអំណោយនេះមកជូនបងប្អូនពលរដ្ឋ ។
សូមថ្លែងអំណរគុណលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រីម៉ៅ ម៉ាល័យដែលបានផ្ត់អំណោយស័ង្កសី សម្ភារ:សាងសង់និងបានចុះសួរសុខទុក្ខបងប្អូនភ្លាមៗជាមួយមន្ត្រូីថ្នាក់ដឹកនាំនិងមន្ត្រីក្រុមការងារខេត្ត ស្រុក ឃុំនិងក៏ថ្លែងអំណរគុណដល់មន្ត្រី កងកម្លាំងនគរបាល កងរាជអាវុធហត្ថខេត្ត ស្រុក និងកម្លាំងប្រតិប័ត្តកាសិករងស្រុក ដែលបានបញ្ជូនកម្លាំងចុះជួយជួសជុលផ្ទះជូនពលរដ្ឋរងគ្រោះជាបន្ទាន់ផងដែរ៕ដោយ៖ឃិន គន្ធា